ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យផ្ទាល់សកម្មភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ព្រៃវែង៖ នៅវេលាម៉ោង ១២:៣០នាទី ទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយស្ថានីយជញ្ជីងអចល័ត ព្រៃព្នៅ ខេត្តព្រៃវែង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងចំណុចផ្លូវលេខ៣៨៤ភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រុមការងារឃាត់បានរថយន្តចំនួន២ គ្រឿង ជាលទ្ធផលរថយន្តទាំងពីរ ផ្ទុកទម្ងន់សរុបចន្លោះពី ៤២ តោន…

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំង ចុះល្បាតផ្សព្វផ្សាយអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវទឹក នៅតំបន់ផ្សារឆ្នាំង និងឃុំឆ្នុកទ្រូ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះល្បាតត្រួតពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹក នៅភូមិកណ្តាល ភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានផ្សព្វ ផ្សាយ និងណែនាំអំពីវិធានការសុវត្ថិភាពចរា ចរណ៍ផ្លូវទឹក…

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការ លួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៦ នេះ បានបញ្ជាឱ្យក្រសួងស្ថាប័នជំនាញស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃ ថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូល មកកម្ពុជា ហើយថា បើសិនជារកឃើញការពិតថា មានមន្ត្រី ឬជនណាហ៊ានលួចនាំចូលប្រេងពីថៃចូលកម្ពុជាមែន ត្រូវចាត់ការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារដូច្នេះថា៖ ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញ លួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។ ខ្ញុំបានចេញបទបញ្ជាឱ្យ ឯកឧត្តម កែវ រតនៈ…

អភិបាលខេត្តកំពង់ចាម នាំយកអំណោយសប្បុរសធម៌ ចែកជូនបងប្អូនជនភៀសសឹកក្នុងខេត្តព្រះវិហារ

កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូអមដំណើរ នាំ យកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជន ភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តឧត្តមគិរីទួលអណ្ដែត (ហៅវត្តថ្នល់បែក) ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្នុងឱកាសនៃបេសកកម្មមនុស្សធម៌នេះ…

ក្រសួងព័ត៌មាន ជូនដំណឹងពីការផ្អាកពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន នៅឆ្នាំ២០២៦នេះ

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានប្រកាសជូនដំណឹងនៅថ្ងៃទី២ ខែមេសានេះថា ការរៀបចំពីធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន ត្រូវបានផ្អាកសម្រាប់ ឆ្នាំ២០២៦នេះ។ ក៏ប៉ុន្តែ ក្រសួងព័ត៌មាននឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង ដើម្បីរំឭកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មានអំឡុងពេលសង្គ្រាម៕  

សេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដែលកម្តៅអាចនឹងឡើងដល់ ៤០អង្សា

ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាប ជូនដំណឹងដល់សាធារណជន អំពីស្ថាន ភាពអាកាសធាតុនៅក្នុង រដូវប្រាំងឆ្នាំ២០២៦ បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ស្ថាន ភាពអាកាសធាតុ ដោយផ្អែកលើបាតុភូតសកល និង ការព្យាករពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញថាបាតុ ភូត អែនសូអព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត៩០% រហូតដល់ខែឧសភា និងថយចុះមក ៧០% នៅក្នុងខែមិថុនា ឆ្នាំ២០២៦។ ដោយឡែកចាប់ពីខែកក្កដា បាតុភូត អែលនីញ៉ូ (El Niño)នឹងកើនដល់កម្រិត៥០%។ ចំណែក…

សហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្មជាតិអន្លង់ស្វាយ កំពុងត្រូវបានកែប្រែមុខមាត់ថ្មី

កំពង់ឆ្នាំង៖សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ អន្លង់ស្វាយ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តកំពង់ឆ្នាំង កំពុងទទួលបានការលើកស្ទួយយ៉ាងសំខាន់តាមរយៈការកែលម្អផ្លូវភ្ជាប់។ បច្ចុប្បន្ន ផ្លូវទៅកាន់តំបន់នេះកំពុងត្រូវបាន កែប្រែមុខមាត់ថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ ទឹកធ្លាក់អន្លង់ស្វាយ ជាទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាត និងពេញនិយមមួយក្នុងចំណោមទឹកធ្លាក់ទាំងបីកន្លែងនៅក្នុងស្រុកទឹកផុស។ វាមានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តំបន់នេះស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលផ្តល់នូវទេសភាពធម្មជាតិដ៏ត្រជាក់ស្រស់ ទឹកថ្លា និងជាន់ទឹកធ្លាក់ជាច្រើនជាន់ ស័ក្តិសមសម្រាប់ការងូតទឹក ហែលទឹក និងសម្រាកលំហែកាយ។ យោងតាមព័ត៌មានពីមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង និងប្រភពពាក់ព័ន្ធ ការកែប្រែផ្លូវនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ធម្មជាតិក្នុងស្រុកទឹកផុស។…

តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង នៅក្រុងបាត់ដំបង

បាត់ដំបងៈនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានអញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ ដំណើរទស្សនកិច្ចរបស់អ្នកស្រីAngelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០។

ស៊ីវ ជ័យសិដ្ឋ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាអ្នកបើករថយន្ដបុកមនុស្សស្លាប់៦នាក់ (ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រាកដមែន

បាត់ដំបង៖នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជនបង្កដែលជាកូនស្នងការរងខេត្តបន្ទាយមានជ័យ បានសារភាព និងទទួលស្គាល់ ថា ខ្លួនពិតជាបានបើករថយន្ដបុកមនុស្សស្លាប់៦ នាក់ (ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ពិតប្រាកដមែន។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ…

រដ្ឋបាលសង្កាត់ប្អេរបានធ្វើពិធីចែកចង្ក្រានដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៤ក្នុងសង្កាត់ប្អេរចំនួន៣៣៣ចង្ក្រាន

កំពង់ឆ្នាំង៖ រដ្ឋបាលសង្កាត់ប្អេរ បានរៀបចំពិធី ចែកចង្ក្រានដល់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន៤ នៃសង្កាត់ប្អេរ សរុបចំនួន ៣៣៣ ចង្ក្រាន។ ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ពេជ្រ ឃន អភិបាលរងក្រុងកំពង់ឆ្នាំង និងមានការចូលរួមពី លោក សិន សូត្រ ចៅសង្កាត់ប្អេរ លោក កែ សិទ្ធិ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីចែកចង្ក្រាននេះ គឺជាសកម្មភាពគាំទ្រប្រជាពលរដ្ឋក្នុងសង្កាត់ប្អេរ…