ភ្នំពេញ៖ ក្រសួងព័ត៌មាន បានប្រកាសជូនដំណឹងនៅថ្ងៃទី២ ខែមេសានេះថា ការរៀបចំពីធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន ត្រូវបានផ្អាកសម្រាប់ ឆ្នាំ២០២៦នេះ។
ក៏ប៉ុន្តែ ក្រសួងព័ត៌មាននឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង ដើម្បីរំឭកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មានអំឡុងពេលសង្គ្រាម៕
