កំពង់ឆ្នាំង៖ រដ្ឋបាលសង្កាត់ប្អេរ បានរៀបចំពិធី ចែកចង្ក្រានដល់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន៤ នៃសង្កាត់ប្អេរ សរុបចំនួន ៣៣៣ ចង្ក្រាន។
ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ពេជ្រ ឃន អភិបាលរងក្រុងកំពង់ឆ្នាំង និងមានការចូលរួមពី លោក សិន សូត្រ ចៅសង្កាត់ប្អេរ លោក កែ សិទ្ធិ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ពិធីចែកចង្ក្រាននេះ គឺជាសកម្មភាពគាំទ្រប្រជាពលរដ្ឋក្នុងសង្កាត់ប្អេរ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ថាមពលក្នុងគ្រួសារ និងលើកកម្ពស់គុណភាពជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់គោលដៅ។
ភូមិទាំង៤ ដែលទទួលបានចង្ក្រានរួមមាន៖ ភូមិប្អេរ ភូមិឃ្លាំងប្រាក់ ភូមិធម្មយុត្តិ និងភូមិម៉ុងបារាំង។
