រឿងក្ដី Apple លួចស្ដាប់អ្នកប្រើប្រាស់តាមរយៈ Siri ត្រូវបានបញ្ចប់ដោយសងសំណង 95 លានដុល្លារ

រៀងរាល់អ្នកប្រើប្រាស់ឧបករណ៍របស់ Apple ដែលបានបើកប្រើប្រាស់ Siri កន្លងមក នឹងអាចទទួលបានទឹកប្រាក់រហូតដល់ $20 ក្នុងមួយគ្រឿង ដោយសារតែតុលាការបានស្រាវជ្រាវឃើញថា Apple បានប្រើប្រាស់ Siri ដើម្បីលួចស្ដាប់អ្នកប្រើប្រាស់។

បើយោងតាមរឿងក្ដីនេះគឺថា បុគ្គលិករបស់ Apple មួយចំនួនអាចលួចស្ដាប់អ្នកប្រើប្រាស់បាន ដោយប្រើប្រាស់មុខងារ Siri នៅក្នុងឧបករណ៍របស់អ្នកប្រើប្រាស់ដូចជា iPhone, iPad, MacBook, iMac, HomePod, iPod Touch និង Apple Watch ជាដើម។

អ្នកបានបើក Siri នៅលើឧបករណ៍ទាំងអស់នោះ គិតចាប់ពីថ្ងៃទី 17 កញ្ញា 2014 រហូតមកដល់ថ្ងៃទី 31 ធ្នូ 2024 នឹងទទួលបានសំណងអាចដល់ $20 ក្នុងមួយគ្រឿង សម្រាប់ឲ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ទៅទាមទារយកទឹកប្រាក់នោះបាន។

មិនមែនមានតែ Apple ប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនធំៗដទៃទៀតដូចជា Google និង Amazon ក៏ធ្លាប់មានការចោទប្រកាន់ដូចគ្នានេះដែរ ដោយក្រុមហ៊ុនទាំងអស់នោះសុទ្ធតែមានជំនួយការឌីជីថល ដែលអាចលួចស្ដាប់អ្នកប្រើប្រាស់បាន ប្រសិនបើប្រព័ន្ធសុវត្ថិភាពមិនល្អនោះទេ។

ប្រភព៖ Bloomberg