ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជួបសំណេះសំណាលជាមួយពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និង គ្រួសារកងទ័ពជួរមុខ សរុប ជាង៤០០នាក់ នៅស្រុកកំពង់លែង

កំពង់ឆ្នាំង ÷នាព្រឹកថ្ងៃ ០៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យ កសិកម្ម និងជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃនិងគ្រួសារកងទ័ពជួរមុខ ក្នុងសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

វិធីខាងលើនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក កុ្រមប្រឹក្សាស្រុក គណៈអភិបាលស្រុក អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំង៣ មេឃុំ គ្រួសារកងទ័ពជួរមុខ និងប្រជាពលករត្រឡប់មកពីប្រទេសថៃ សរុប ជាង ៤០០នាក់។

ចំពោះអំណោយចែកជូនពេលនេះក្នុង១គ្រួសារទទូលបានអង្កចំនួន២០គ.ក មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ និងថវិការ ៥មុឺនរៀល ។