កិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត

កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក យិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត និងមានការចូលរួមពី លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត រួមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអភិបាលរងក្រុង-ស្រុកទាំង៨ នៃខេត្តកំពង់ឆ្នាំងផងដែរ។

កិច្ចប្រជុំនេះ ផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្ត ព្រមទាំងពិភាក្សាលើវិធានការបន្ត និងយន្តការពង្រឹងការអនុវត្តគោលនយោបាយថ្នាក់ជាតិ ដើម្បី ឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានជោគ ជ័យតាមផែនការគ្រោងទុក។