កំពង់ឆ្នាំង: នាល្ងាចថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តខេមវន្ត ហៅវត្តខ្សាម ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានប្រារព ពិធីប្រកាសសច្ចកិរិយា និងផ្សាយមេត្តាធម៌ ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្មារតីសាមគ្គីជាតិ ជាធ្លុងមួយរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដឹកនាំដោយព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសុធម្មចារី ព្រះបាឡាត់គណ ខេត្តកំពង់ឆ្នាំងតំណាងព្រះមេគណខេត្ត និង លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តមអភិបាលខេត្ត ដោយមានការនិមន្តនិងចូលរួម ពីព្រះមន្រ្តីសង្ឃខេត្ត ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ព្រះអនុគណក្រុងស្រុកទាំង សាស្រ្តាចា្យសមណនិស្សិត.និស្សិត យាយជី តាជី ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។ ក្នុងឱកាសនោះសមាជិក សមាជិកាអង្គពិធីបានបួងសួងសូមឱ្យមានសុខសន្តិភាព កើតមានដល់ព្រះរាជាណាចក្រកម្ពុជា ។
