សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុ ក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
អនុក្រឹត្យនេះ ដែលមានលេខ ៣១ អនក្រ.បក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល (៥០,០០០ រៀល) ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមគោលដៅពាក់ព័ន្ធផ្សេងទៀត ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលបន្ទុកគ្រួសារក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏សំខាន់ទាំងពីរ។
ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់តាមគណនីបៀវត្សរ៍របស់សាមីខ្លួន ឬគ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន តាមនីតិវិធីដែលបានកំណត់។ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវទទួលខុសត្រូវរៀបចំអនុវត្តឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពេញលេញ។
ការចេញអនុក្រឹត្យនេះបង្ហាញពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ចំពោះសុខុមាលភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋទូទៅដើម្បីឱ្យគ្រប់គ្នាអាចប្រារព្ធពិធីបុណ្យប្រពៃ ណីជាតិបានដោយសប្បាយរីករាយ និងសុខសាន្ត។
អនុក្រឹត្យនេះមានសុពលភាពជាបន្ទាន់ និងត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
