កំពង់ឆ្នាំង៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីជួបជុំអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង រួមនិងប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់មន្ទីរ។
សូមបញ្ជាក់ថាប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខជាមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់សិទ្ធិស្ត្រី ការអភិវឌ្ឍគ្រួសារ និងសង្គមទាំងមូល ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាព។
ពិធីនេះជាឱកាសដ៏សំខាន់ក្នុងការគោរពសមិទ្ធផលរបស់ស្ត្រី លើកទឹកចិត្តមន្ត្រីស្ត្រីទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែង និងរួមចំណែកក្នុងការងារសាធារណការ និងដឹកជញ្ជូន ដើម្បីជាតិ និងសង្គម។

