ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំអភិបាលរងខេត្ត មន្រ្តីសាលាខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ទីពាក់ព័ន្ធចូលរួមប្រជុំពេញអង្គគណ:រដ្ធមន្រ្តី តាមរយ:វីដេអូZoom

កំពង់ឆ្នាំង ÷ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានអញ្ជើញដឹកនាំ អភិបាលរងខេត្ត នាយករដ្ឋ បាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ទីរ ពាក់ព័ន្ធចូលរួមប្រជុំពេញអង្គគណ:រដ្ឋមន្រ្តី តាមរយ:វីដេអូZoom នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

អង្គប្រជុំគឺដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។