លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចុះសំណេះ សំណាលជាមួយកុមារីជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងអានអត្ថបទ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ចំនួន២នាក់ នៅភូមិត្រពាំងពោធិ៍

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានកិត្តិយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង អម ដំណើរដោយលោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធិ អនុប្រធានកិត្តិយស ក្រុមការងារ និងអាជ្ញាធរឃុំភូមិពាក់ព័ន្ធ បានអញ្ជើញចុះសំណេះ សំណាលជាមួយកុមារីជ័យលាភីលេខ១ ក្នុងកម្ម វិធីប្រកួតប្រជែងអានអត្ថបទ «ពានរង្វាន់សម្តេច តេជោ ហ៊ុន សែន» ចំនួន២នាក់ នៅភូមិត្រពាំងពោធិ៍ ឃុំពង្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

កុមារីទាំងពីររូបដែលទទួលបានជ័យលាភីលេខ១ រួមមាន៖

– កុមារី ផល ដាវីរក្សា សិស្សសាលាបឋមសិក្សាស្មែត្រ ជ័យលាភីលេខ១ វិញ្ញាសាអានអត្ថបទ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ (ទិវាជាតិអំណាន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤)

– កុមារី ហូ ធារ៉ា សិស្សសាលាបឋមសិក្សាស្មែត្រ ជ័យលាភីលេខ១ វិញ្ញាសាអានអត្ថបទ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ (ទិវាជាតិអំណាន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦)។

ក្នុងឱកាសនេះ លោកជំទាវ និងក្រុមការងារ បានឧបត្ថម្ភដល់កុមារីទាំងពីរនាក់ ក្នុងម្នាក់ៗទទួលបាន៖ ហូល១ក្បាល ក្រម៉ា១ សារ៉ុង១ អាវ១ និងថវិកា ៨០០,០០០រៀល។

លើសពីនេះ ក៏មានការឧបត្ថម្ភដល់គ្រូបង្រៀន និង អ្នពាក់ព័ន្ធផងដែរ៖ លោកគ្រូ អ្នកគ្រូចំនួន០៩នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ហូល១សំពត់ ក្រណាត់ប៉ាក់១អាវ និងថវិកា ២០,០០០រៀល។ លោកគ្រូ អ្នកគ្រូចូលរួមកម្មវិធីចំនួន០៦នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ហូល១សំពត់ ក្រណាត់ប៉ាក់១អាវ និងថវិកា ១០០,០០០រៀល។ អាជ្ញាធរ ឃុំភូមិ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋចំនួន១៨នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ ហូល១សំពត់ ក្រណាត់ប៉ាក់១អាវ និងថវិកា ២០,០០០រៀល។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់លោកជំទាវកែ ច័ន្ទមុនី ចំពោះការអភិវឌ្ឍវប្បធម៌ អាន និងការលើកទឹកចិត្តសិស្សានុសិស្ស ជាពិសេសកុមារី ឱ្យបន្តខិតខំរៀនសូត្រ និងសម្រេចបានសមិទ្ធផលល្អក្នុងកម្មវិធីជាតិ។ វាក៏ជាការរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ និងសន្តិភាពសង្គមនៅខេត្តកំពង់ឆ្នាំងផងដែរ។