កម្លាំងនគរបាល្រឆាំងបទល្មើសសេដ្ឋកិច្ចចុះស្រង់ស្ថិតិទីតាំងអាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្ម នៅភូមិសាលាលេខប្រាំ

កំពង់ឆ្នាំង៖អនុវត្តតាមអនុសាសន៍ដឹកនាំដ៍ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានអនុវត្តការងារពិនិត្យ និងស្រង់ស្ថិតិទីតាំងអាជីវកម្ម -សេវាកម្ម និងពាណិជ្ជកម្ម ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លទ្ធផលបានរកឃើញទីតាំងសរុបចំនួន ០៧ទីតាំង ដូចខាងក្រោម៖

១. ទីតាំងសាលាភាសាអង់គ្លេស យីហោ ធីភីអេស មានច្បាប់អនុញ្ញាតគ្រប់គ្រាន់
២. ទីតាំងសាលាភាសាអង់គ្លេស យីហោ ហូម មានច្បាប់អនុញ្ញាតគ្រប់គ្រាន់
៣. ទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺ យីហោ សាំង ឈីវវន្ត មានច្បាប់អនុញ្ញាតគ្រប់គ្រាន់
៤. ទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺ យីហោ ប៉េង គាថា មានច្បាប់អនុញ្ញាតគ្រប់គ្រាន់
៥. ទីតាំងហាងទិញ-លក់ម៉ូតូ យីហោ ផេង ប៉ូ ពុំមានច្បាប់អនុញ្ញាតគ្រប់គ្រាន់
៦. ទីតាំងម៉ាត យីហោ អេច អឹម ២៥០០៛ ពុំមានច្បាប់អនុញ្ញាត
៧. ទីតាំងម៉ាត យីហោ ម៉េង ហៃ ២៥០០៛ ពុំមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ ។

ចំពោះទីតាំងដែលនៅខ្វះច្បាប់អនុញ្ញាតខាងលើ ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ ឲ្យប្រញាប់ស្នើសុំច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធ ឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមច្បាប់ជាធរមាន ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ការងារនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនគរបាលខេត្តកំពង់ឆ្នាំង ក្នុងការពង្រឹងការគ្រប់គ្រងអាជីវកម្ម និងធានាប្រកប ដោយច្បាប់ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។