ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ុន នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងបទល្មើស អំពើលួច(លួចទូរស័ព្ទដៃ) នៅក្នុងកម្មវិធីនគរសង្រ្កានទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ CHU THI CHIEN ភេទស្រី អាយ៦៩ ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅផ្ទះជួល មិនស្គាល់ ទីតាំង មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ E03786780 (គ្មានសារធាតុញៀន) ។
២-ឈ្មោះ NGUYEN THI HOA ភេទស្រី អាយុ ៥៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់ នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន, កាន់លិខិតឆ្លងដែន លេខ N1577750 (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ TRAN THI THAO ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន, កាន់លិខិតឆ្លងដែន លេខ C8438511 (គ្មានសារធាតុញៀន) ។
៤-ឈ្មោះ KIM THI LIEU ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល មិនស្គាល់ទីតាំង មុខរបរ គ្មាន ,កាន់លិខិតឆ្លងដែន លេខ C8460685 (គ្មានសារធាតុញៀន) ។
វត្ថុតាងចាប់យករួមមាន ៖
១.កាបូបស្ពាយពីក្រោយចំនួន 01 ពណ៌ខ្មៅ ។
២.ទូរស័ព្ទដៃចម្រុះម៉ាកចំនួន 17គ្រឿង ។
៣.ក្រដាស់អាលុយម៉ីញ៉ូម មួនចំនួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
