ភ្នំពេញ៖ រថយន្តទេសចរណ៍អត់ដំបូ Big Bus Angkor បានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីប៉ះទង្គិចជាមួយរថយន្តរ៉ឺម៉កម៉ូតូមួយគ្រឿង ក្នុងបរិវេណទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
តាមប្រភពព័ត៌មានបឋម រថយន្តទេសចរណ៍ដឹកអ្នកដំណើរបរទេស បានប៉ះទង្គិចជាមួយរ៉ឺម៉កម៉ូតូ រួចកើតអគ្គិភ័យភ្លាមៗ ហើយភ្លើងបានឆេះរាលដាលយ៉ាង លឿន ផ្សែងខ្មៅហុងឡើងខ្ពស់ និងអណ្តាតភ្លើងឆេះខ្លាំង។
បច្ចុប្បន្ន តំណាងក្រុមហ៊ុន Big Bus Angkor និងសមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ អំពីមូលហេតុច្បាស់លាស់ ចំនួនអ្នករងរបួស ព្រមទាំងទំហំនៃការខូចខាត។
