ភ្នំពេញ៖នារីម្នាក់ត្រូវបានសង្សារកាប់ជា ច្រើនកាំបិតយ៉ាងសាហាវរងរបួសធ្ងន់ ខណៈដែលនាងបានសុំបែក។
ហេតុការណ៍ដ៏សោកនាដកម្មនេះបានកើត ឡើងកាលពីវេលាម៉ោង០២៖៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិជម្ពូវ័ន២ (ផ្ទះជួលចំនួន៥ជាន់) សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើត ហេតុ ជនរផផ ៉ ងគ្រោះបានសុំបែកពីសង្សារ ប៉ុន្តែបុរសរូបនោះបានសុំជួបគ្នាជាលើកចុងក្រោយ។ នៅពេលជួបគ្នា ជនសង្ស័យបានកាប់នារីរងគ្រោះជាច្រើនកាំបិតយ៉ាងឃោរឃៅ រួចចាក់សោរទុកនាងក្នុងបន្ទប់រួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលទទួលព័ត៌មាន សមត្ថកិច្ចនៅកន្លែងកើតហេតុបានសហការជាមួយរថយន្តសាម៉ុយ ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប ។

