ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ជំរុញឱ្យមន្ត្រីការិយាល័យវិទ្យុរួមគ្នាពង្រឹងគុណភាព ក្នុងការផលិត និងផ្សព្វផ្សាយ

កំពង់ឆ្នាំង​៖ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានជំរុញ និងលើកទឹកចិត្តឱ្យមន្ត្រីការិ យាល័យវិទ្យុទាំងអស់ បង្កើនកិច្ចសហការគ្នាក្នុងការផលិតព័ត៌មាន និងមាតិកាសំខាន់ៗឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងការផ្សព្វផ្សាយជូនដល់មហាជន។

ការលើកឡើងរបស់លោកប្រធានមន្ទីរ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពង្រឹងការងារវិទ្យុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

លោក ឈាង វណ្ណៈ បានសង្កត់ធ្ងន់ថា ក្នុងការផលិតព័ត៌មាន គឺត្រូវតែធ្វើឡើងឱ្យបានឆាប់រហ័សគ្រប់ជ្រុងជ្រោយ និងមានប្រភពច្បាស់លាស់ ដើម្បីធានាបាននូវទំនុកចិត្ត និងភាពត្រឹមត្រូវជូនប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរបានរំលឹកបន្ថែមថា ក្នុងនាមជាមន្ត្រីជំនាញក្នុងវិស័យព័ត៌មាន ត្រូវតែប្រមូលព័ត៌មានប្រកប ដោយតុល្យភាព ស្វែងរកព័ត៌មានពិតដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងរួមគ្នាប្រឆាំង ដោះស្រាយ ព្រមទាំងទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ (Fake News) ព័ត៌មានញុះញង់ ដែលបង្កឱ្យមានអសន្តិសុខ ឬអំពើហិង្សាក្នុងសង្គម។