កំពង់ឆ្នាំង៖ ករណីអគ្គិភ័យមួយបានកើតឡើងឆាប ឆេះផ្ទះឈើប្រក់ស័ង្កសីតូចមួយខ្នង ដែលជារបស់ម្ចាស់មិនទាន់ស្គាល់អត្តសញ្ញាណ ដោយសារជាដីធ្លាប់មានទំនាស់ និងត្រូវបានទុកចោលពុំមានមនុស្សរស់នៅ ត្រូវសមត្ថកិច្ចពន្លត់ទាន់ពេលវេលា មិនបង្កឱ្យមានការរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩:៥៥ នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចអគ្គីភ័យខេត្តកំពង់ឆ្នាំងបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន ២ គ្រឿង ដើម្បីពន្លត់បានទាន់ពេលវេលា ដោយមិនបង្កឱ្យមានការរាល ដាលដល់ផ្ទះអ្នកជិតខាង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវ ជ្រាវ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យកើតមានគ្រោះអគ្គិភ័យនេះ ព្រមទាំងស្រាវជ្រាវស្វែងរកអត្តសញ្ញាណម្ចាស់ដី និងផ្ទះខាងលើផងដែរ៕
