ខេត្តកំពង់ឆ្នាំងដាំកូនឈើចម្រុះជាង១ម៉ឺនដើម អបអរសាទបុណ្យរុក្ខទិវា ៩កក្កដា

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាំកូន ឈើចម្រុះប្រមាណជាង ១ម៉ឺនដើម នៅតាមទីសា ធារណៈ សាលារៀន វត្តអារាម សួន និងតាមដងផ្លូវនានា ដើម្បីចូលរួមអបអរសាទបុណ្យរុក្ខទិវា ៩កក្កដា។

ពិធីដាំកូនឈើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ផាន់ ចាន់តារា សមាជិកក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។

ការដាំកូនឈើចម្រុះនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការរួមចំណែកការពារបរិស្ថាន និងបង្កើនផ្ទៃព្រៃឈើ តាមរយៈការអបអរសាទបុណ្យរុក្ខទិវាជាតិ៕