ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តម៉ាក AVATAR ពាក់ផ្លាកលេខកម្ពុជា V.C.8989 ដែលបើកដោយនារីស្រស់ស្អាតម្នាក់ បើកវ៉ាជែញចូលផ្លូវម្ខាងទៀត ហើយបុកជាមួយម៉ូតូម៉ាក Honda Scoopy ពាក់ផ្លាកលេខភ្នំពេញ ១HL-៤២៤៧ ដែលជិះបញ្ច្រាសទិសគ្នាពេញទំហឹង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១:៣០ យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាសវែង និងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
