ភ្នំពេញ ៖ នារីម្នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន បន្ទាប់ពីបានប្រើកាំបិតចាក់សង្សាររបស់ខ្លួនស្លាប់ក្នុងបន្ទប់ជួល នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៥ និង ៣០ នាទីព្រឹក ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងតំបន់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញពាក់ព័ន្ធ រួមជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យ និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យជាក់ស្តែងលើសាកសពនៅទីកន្លែងកើតហេតុ។
ចំណែកឯនារីជាឃាតករ ត្រូវបានឃាត់យកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បន្តទៀត។

