ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៦ នាវាហ្វឹកហ្វឺន Perekop នៃកងទ័ពជើងទឹកតំបន់បាល់ទិច (Baltic Fleet) រុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
នេះជាការចូលចតលើកទី២ បន្ទាប់ពីឆ្នាំ២០១៩ ដែលបង្ហាញពីការពង្រឹងទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងរុស្ស៊ី។ ប្រតិភូនាវានឹងបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃ និងមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា។
នាវាមានមនុស្សសរុប ៣១៦ នាក់ (នាវិក ១៤៥ និងសិស្សទាហាន ១៧១) ហើយនឹងចាកចេញនៅល្ងាចថ្ងៃទី១២ ខែកញ្ញា។
