ថៃព្រមានទាញសញ្ញាព្រមាន ខណៈ: ភូកេត ផ្ទុះការឆ្លងអេដស៍ខ្លាំង

តាមសេចក្តីរាយការណ៍របស់ Thaiger នៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ លោក Thiraphong Chuaychu លេខាធិការអចិន្ត្រៃយ៍នៃខេត្តភូកេត បានបញ្ជាក់យ៉ាងច្បាស់ថា ករណីឆ្លងមេរោគ HIV ខ្ពស់ក្នុងខេត្តនេះ គឺត្រូវបានរុញច្រានខ្លាំងបំផុតក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទ បុរសរួមភេទជាមួយបុរស មនុស្សកែភេទ និងអ្នកប្រើប្រាស់គ្រឿងញៀនដែលចាក់ថ្នាំ។

លោកបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ឲ្យសហការគ្នាធ្វើយ៉ាងណា រិះរកវិធីទប់ស្កាត់និងដោះស្រាយបញ្ហានេះឲ្យបានលឿនបំផុត កុំឲ្យភូកេត ក្លាយជាមជ្ឈមណ្ឌលចម្លងជំងឺអេដស៍ទៅកន្លែងដទៃ។

គិតត្រឹមត្រីមាសទីពីរនៃឆ្នាំ២០២៥ ភូកេត មានករណីឆ្លងជំងឺអេដស៍ចំនួន ៦ ៦២២ករណី ដោយក្នុងនោះអ្នកជំងឺប្រហែល៨៦% កំពុងទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុស។