ភ្នំពេញ៖ តបតាមការអញ្ជើញរបស់នាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១៣ ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង។
ក្នុងឱកាសនេះ លោកនឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ក្រោមប្រធានបទ «ជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ»។
លោកនឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដើម្បីពង្រឹង «មិត្តភាពដែកថែប» និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ព្រមទាំងជាមួយសមភាគីឡាវ វៀតណាម សិង្ហបុរី និងប្រទេសចូលរួមផ្សេងទៀត ដើម្បីផ្លាស់ប្តូរទស្សនៈអំពីសន្តិសុខក្នុងតំបន់ និងអន្តរជាតិ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព។
