អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ចូលរួមបើកដំណើរការការដ្ឋានសាងសង់បង្គោលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥

កំពង់ឆ្នាំងៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងតំណាងអគ្គីសនីកម្ពុជា បានចូលរួមបើកដំណើរការការដ្ឋានសាងសង់ បង្គោលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥។

ការដ្ឋានសាងសង់នេះចាប់ផ្តើមពីព្រំប្រទល់ឃុំទឹកហូត ស្រុករលាប្អៀរ រហូតដល់ព្រំប្រទល់ឃុំតាជេស ស្រុកកំពង់ត្រឡាច។ គម្រោងនេះមានគោលបំណងបង្កើនភាពងាយស្រួល និងសុវត្ថិ ភាពដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនៅពេលយប់ តាមរយៈការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវដែលប្រើថាមពលពន្លឺព្រះអាទិត្យ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្ដែងការគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។