កំពត៖ នៅវេលាម៉ោង ១២:០៥ នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ចំនួន ០៥ នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ អ.ហ. ស្រុកអង្គរជ័យ បានចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ចូ ទិ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ននៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។
វត្ថុតាងដែលបានដកហូតរួមមាន៖
១. ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥ កញ្ចប់ (ធំ ០១ កញ្ចប់ តូច ០៤ កញ្ចប់) = ៤,២៥ ក្រាម (ថ្លឹងទាំងសំបក)
២. ម៉ូតូចំនួន ០១ គ្រឿង
៣. ទូរស័ព្ទចំនួន ០១ គ្រឿង
៤. ឧបករណ៍ជក់គ្រឿងញៀនចំនួន ០១
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស អ.ហ. ខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

