រញ្ជួយដីកម្រិត៥.៤រិចទ័រ វាយប្រហារឆេ្នរសមុទ្រប្រទេសមីយ៉ាន់ម៉ា និងញ័ររញ្ជួយដល់ទីក្រុងបាងកក

The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃនេះថា យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការរញ្ជួយនៅក្នុងផ្នែកខ្លះនៃទីក្រុងបាងកក។

នាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងកម្រិត៥.៤រ៉ិចទ័រ និងជម្រៅ១០គីឡូម៉ែត្រ។