នាវាចម្បាំងកងទ័ពជើងទឹកកាណាដា HMCS Regina ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃ

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកកាណាដា HMCS Regina (FFH ៣៣៤) បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានអញ្ជើញទទួលស្វាគមន៍នាវា HMCS Regina ដែលដឹកនាំដោយលោកវរនាវីទោ Darren Sleen មេបញ្ជាការនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវា HMCS Regina មានទម្ងន់ផ្ទុកប្រមាណ ៥.១០០ តោន បណ្ដោយ ១៣៤,៧ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ។ នាវានេះដឹកនាំដោយលោកវរនាវីទោ Darren Sleen។

ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកកាណាដានេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា៕