កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៦ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងជាសមាជិកសម្របសម្រួលថ្នាក់ខេត្ត រួមជាមួយសហការីចំនួន ២រូប បានចូលរួមចុះពិនិត្យតម្រាយផ្លូវនៃគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល (Central Regional Road Connectivity Project)។
ការចុះពិនិត្យនេះធ្វើឡើងជាមួយប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលដឹកនាំដោយឯកឧត្តម នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ និងឯកឧត្តម ហុង សុីណារ៉ា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងគម្រោង។
ការចុះពិនិត្យតម្រាយផ្លូវនេះមានគោលបំណងតាមដាន និងវាយតម្លៃដំណើរការអនុវត្តគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ដើម្បីរួមចំណែកលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត និងតំបន់ពាក់ព័ន្ធ។
