ឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅសង្កាត់បឹងសាឡាង

រាជធានីភ្នំពេញ៖ កម្លាំងផ្នែកជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ជាក់ស្តែង ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យោងតាមរបាយការណ៍ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០២:៤២នាទី អាជ្ញាធរបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង តាមរយៈប្រព័ន្ធ APP NODRUG របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានរបាយការណ៍លេខ៖ ១៦០៦២/២៦ ដែលពណ៌នាអំពីករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបណ្តោយផ្លូវលេខ៣៨៥ (ភូមិកូនខ្ចី) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកជំនាញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១១:០០នាទីព្រឹក បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ជាក់ស្តែង ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ៣៨៥ (ភូមិកូនខ្ចី) ក្រុមទី០៤ ភូមិ០២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ផែង ភិរុណ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានផ្លូវលេខ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន)។

វត្ថុតាងដែលចាប់យកបាន
– ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់
– កញ្ចប់បារីម៉ាក MEVIUS ចំនួន០១
– ដែកកេះចំនួន០២ដើម
– ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក OPPO A15S ពណ៌ស្វាយ មានស៊ីមលេខ៖ ០៧៧ ៩៥៣ ៥៦៣
– ម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1J-7304 មានលេខតួ+ម៉ាស៊ីន៖ 0286657។

បច្ចុប្បន្ន ជនសង្ស័យ១នាក់ខាងលើកំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕