កំពង់ឆ្នាំងៈ ខណៈទឹកទន្លេកំពុងហក់ឡើង អាជ្ញា ធរឃុំកំពង់អុស បានត្រៀមលក្ខណៈជាស្រេចសម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃជំនន់ទឹកទន្លេ។
លោក កុល តេង មេឃុំកំពង់អុស បានអោយដឹងថា អាជ្ញាធរឃុំបានរៀបចំទីទូលសុវត្ថិភាពជាច្រើន ក្នុងនោះមានទីតាំងវត្តអារាមនិងទីទូលមួយចំនួនទៀត ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះក្មេងតូចៗ និងសត្វពិស ដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
