ស្ពានអាកាសថ្មើរជើងប្រវែង៣៦ម៉ែត្រ នៅប្រទេសថៃ ត្រូវបានបាក់រលំ កម្មកររាប់សិបនាក់រត់គេចខ្លួន

 

បាងកក៖ស្ពានអាកាសមានប្រវែង៣៦ម៉ែត្រ សាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល ១៩ម៉ឺនដុល្លារនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥វេលាម៉ោង៨៖២០នាទីយប់ត្រូវបាន បាក់រលំ ក្នុងស្រុកមួយនៅក្នុង ខេត្តច័ន្ទថាបូរី។

ធ្នឹមស្ពានបេតុងទម្ងន់១១៦តោនត្រូវបាក់ធ្លាក់ ទៅលើរថយន្តស្ទូច និងរថយន្តសណ្តោង ធ្វើឲ្យកកស្ទះចរាចរណ៍ និងបង្កការភ្ញាក់ផ្អើលទាំងយប់។

កម្មកររាប់សិបនាក់ រត់គេចខ្លួនពេលកើតហេតុ។

អាជ្ញាធរថៃប៉ាន់ប្រមាណថាមានការខូចខាត សរុបប្រមាណ១០លានបាត ប្រមាណ ២៧ ម៉ឺនដុលា្លរ៕