ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំង លើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។
ឥទ្ធិពលព្យុះ «កាជិគី»ធ្វើឱ្យខេត្តមួយចំនួនធំរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុកខណៈ ខេត្តជាប់មាត់សមុទ្រមានរលកខ្លាំង ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៥៕
