លោកជំទាវ បានស្រីមុំ អភិបាលនៃគណ: អភិបាលខេត្តប៉ៃលិន អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥

ប់ៃលិន៖ ដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់បេក្ខជន មាន ដំណើរការល្អប្រសើរក្រោមអធិបតីភាព លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិនដំណើរការយ៉ាងរលូន។ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរគ្មានបញ្ហាអីកើតឡើងខុស ប្រក្រតីទេ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានអោយដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ខេត្តប៉ៃលិនមានបេក្ខជន ប្រឡង ចំនួន៦០៣នាក់ មាន២៥បន្ទប់ ដោយចែកចេញជា២មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៤៣នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គម មានចំនួន៤៦០នាក់។

សំរាប់បេក្ខជនប្រឡងដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡងមានបន្ទប់ស្នាក់នៅ អាហារហូបចុកកន្លែងផ្ញើរម៉ូតូឥតគិតថ្លៃដែលជាការឧបត្ថម្ភពីឯកឧត្តមឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិនរយៈពេល២ថ្ងៃ និងមានការសម្របសម្រួលដោយយុវជនស្ម័គ្រចិត្តស.ស.យ.ក ខេត្តប៉ៃលិនផងដែរ៕