កំពង់ឆ្នាំង៖បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានកន្លងផុតទៅ នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹង ថ្ងៃ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ព្រះមង្គលានុ រ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តកាសេមរតនារាម (វត្តធម្មយុត្តិ) បានរៀបចំពិធីរាប់បាតព្រះសង្ឃចំនួន ៧០អង្គ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន និងឌួងវិញ្ញាណក្ខន្ធ វីរភូតកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការ ពារបូរណភាពទឹកដី។
ពិធីនេះបានធ្វើឡើងដោយមានព្រះសង្ឃ ៧០អង្គ ចូលរួមរាប់បាត និងសូត្រធម៌ឧទ្ទិសកុសល ដើម្បីគោរពដល់អ្នកដែលបានលះបង់ជីវិត និងធនធានទាំងឡាយ ដើម្បីការពារជាតិមាតុភូមិ។ ព្រះចៅ អធិការវត្តបានមានប្រសាសន៍ថា ពិធីរាប់បាតនេះជាឱកាសមួយសម្រាប់ពុទ្ធបរិស័ទទាំងអស់បានចូលរួមបង្កើតកុសល និងរំលឹកដល់សេចក្តីអំណរគុណចំពោះបុព្វការីជន ព្រមទាំងវីរភូតកងទ័ពដែលបានចោះទីតាំងក្នុងប្រវត្តិសាស្ត្រជាតិ។
ពុទ្ធបរិស័ទជាច្រើននាក់បាននាំគ្នាមកចូលរួមក្នុងពិធីនេះ ដោយនាំយកអាហារ និងទេយ្យវត្ថុមកប្រទានដល់ព្រះសង្ឃ ដើម្បីបង្កើតកុសលជាប្រយោជន៍ដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានពលី។
ពិធីរាប់បាតឧទ្ទិសកុសលនេះ ត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំនៅវត្តធម្មយុត្តិ ដើម្បីបង្ហាញពីស្មារតីសាមគ្គីជាតិ និងការគោរពដល់វីរភូតជាតិ។
