ស្នងការរាជធានី៖ អធិការរងខណ្ឌចំការមន ដែលប្រើពាក្យសម្តីមិននសមរម្យ ត្រូវទទួលវិន័យនគរបាលជាតិ

ភ្នំពេញ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អធិការរងខណ្ឌចំការមន ដែលប្រើពាក្យសម្តីមិននសមរម្យទៅលើ សាក្សី ក្នុងករណីឃាតកម្មនៅកោះពេជ្យ ត្រូវទទួលវិន័យនគរបាលជាតិ។ លោកបានសរសេរថា ”ខ្ញុំបាទសូមគោរពជម្រាបជូន បងប្អូនមហាជន មេត្តាជូនជ្រាបថា ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ (ខ្ញុំបាទសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម) ដោយខ្ញុំបាទរវល់ដឹកនាំបញ្ជាជំនាញតាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។ ចំពោះរូបលោកអធិការរង ខ្ញុំបាទបានបញ្ជាទៅលោកស្នងការរងផែនធនធាន មនុស្ស ហៅមកធ្វើការតាមវិន័យនគរបាលជាតិ។ ខ្ញុំបាទ សង្ឃឹមជឿជាក់ថា បងប្អូនមហាជននឹងជឿជាក់មកលើយើងខ្ញុំ មិនដែលលើកលែងឱ្យមន្ត្រីដែលមានភាពអសកម្មនោះឡើយ ហើយក៏មិនគាំទ្រអ្នកដែលបង្កអសន្តិសុខក្នុងសង្គមជាតិផងដែរ។ សូម…

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ចនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…

ករណីលើកឡើងថា «បែកធ្លាយវិញ្ញាសាគណិតវិទ្យា ថ្នាក់វិទ្យាសាស្ត្របាក់ឌុប២០២៥»ពេលនេះACU បើកការស្រាវជ្រាវ

ភ្នំពេញ៖ ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមស្រាវជ្រាវស៊ើបអង្កេតអំពីការផុសរូបថតចម្លង ដែលធ្វើឲ្យយល់ថាជាវិញ្ញាសាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ រហូតមកទល់ល្ងាចថ្ងៃទី៣០ ខែសីហា ប៉ុន្ដែក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ។ ការស្រាវជ្រាវនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក យ៉ិនទៀង ពុទ្ធរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ។ ក្រុមការងារជំនាញ រកឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។ មានការបង្ហោះថា មានការបង្រៀនតាម Zoom…

ស្ត្រី​​ជនជាតិ​កុង​ហ្គោ ចាក់​ស​ម្លា​ប់​ស្ត្រី​ជនជាតិ​អង់គ្លេស ទាំង​កណ្ដាល​យប់ នៅ​កោះ​ពេជ្រ

ភ្នំពេញ ៖ ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​ឲ្យដឹង​ថា ករណី​ឃាតកម្មកណ្ដាល​យប់ នៅ​កោះ​ពេជ្រ រវាង​ស្ត្រី​ជនបរទេស និង​ស្ត្រី​ជនបរទេស ត្រូវ​បាន​នគរបាល​ជំនាញ នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានីសហការ​ណ៌គ្រប់​អង្គភាពពាក់​ ព័​ន្ឋ​ស្រាវជ្រាវ រយៈពេល​១៧​ម៉ោង បង្ក្រាប​បាន​ហើយ រឿង​ស្នេហា​ត្រីកោណ​។ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្រិត​ធ្ងន់សហការ​ជាមួយ​កម្លាំង ​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូន ពេញ បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ទៅ​ដល់​បង្ក្រាប​បាន​ស្ត្រី​សង្ស័យ​ជនជាតិ​កុង​ហ្គោ​០១​នាក់…

ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ

នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍បញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបម្រើឱ្យការបំពញកិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ប្រទេសម៉ាឡេស៊ីបានបង្ហាញពីការពង្រឹងនិងពង្រីកមិត្តភាពជាបងប្អូនជិតស្និទ្ធបន្ថែមទៀត នៅពេលមានគ្រូពេទ្យស្មគ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅកម្ពុជា

ប្រជាពលរដ្ឋនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាង៥០០នាក់បានទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការមន្ទីរពេទ្យគ្មានព្រំដែននៃប្រទេសម៉ាឡេស៊ី (Hospital Beyond Boundaries)។ ពិធីពិនិត្យ និងព្យាបាលជំងឺនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ជាអធិបតី ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម…

គណៈប្រតិភូសភាអាមេរិក ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

គណៈប្រតិភូសភាអាមេរិក ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ គណៈប្រតិភូ សភា​សហ​រដ្ឋ​អាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈ​ប្រតិ​ភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះទៅត្រួតពិនិត្យដោយ​ផ្ទាល់​នូវស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ដំណើរចុះទៅពិនិត្យស្ថានភាពជនភាសសឹក របស់កម្ពុជានាពេលនេះគឺជាការឈ្វេង​យល់ មួយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លាន​ពាន​របស់ ថៃ។ សូមបញ្ជាក់ថា គណៈប្រតិភូសភាសហរដ្ឋ អាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ គណៈប្រតិភូ…

លោក ទៀ ស្យាម បង្ហើបថាការបង្កើតក្រុមហ៊ុនប្រេងឥន្ធនៈថ្មី ត្រូវការពេលវេលាយូរបន្តិច និងកំពុងរៀបចំនាំចូលស្តុកប្រេងថ្មីពីអាម៉េរិក

លោក ទៀ ស្យាម ជាម្ចាស់អាជីវកម្មម្នាក់ក្នុងចំណោមអ្នកដែលបានទិញសិទ្ធិចែកចាយបន្តពីក្រុមហ៊ុនប្រេងចាស់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហើបឲ្យដឹងថា៖ “ដោយរងការឈឺចាប់ជាខ្លាំងពីបញ្ហាដែលបានកើតឡើង ខ្ញុំបានសម្រេចចិត្តក្នុងការបង្កើតក្រុមហ៊ុន PEACE Petroleum Cambodia នេះឡើង ដោយមានការគាំទ្រ និងជ្រោមជ្រែងពីបងប្អូនម្ចាស់ស្ថានីយទាំង ៣៥ ព្រមទាំងសាធារណជន បច្ចុប្បន្ននេះ យើងកំពុងតែរៀបចំនាំចូលស្តុកប្រេងថ្មី ដែលមានប្រភពមកពីក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក។” លោក បានបន្ថែមទៀតថា រាល់ការផ្លាស់ប្តូរបែបផែនរូបរាង និងប្រព័ន្ធថ្មីៗរបស់ស្ថានីយ ត្រូវការពេលវេលា ការរៀបចំ និងសាងសង់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវអត្តសញ្ញាណថ្មីរបស់ PEACE និងចង់បង្កើតនូវបរិយាកាសថ្មី…

សេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរបស់គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា​

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីប្រពៃណីជាតិមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងឡាយ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរយើង។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់នេះ គណៈសង្ឃនាយក គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំដល់ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ -ត្រូវសហការអនុវត្តសេចក្តីណែនាំ របស់ក្រសួងធម្មការ និងសាសនា លេខ ១៦/២៥…

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ឯកឧត្តម U Khin Yi ប្រធានគណបក្ស សហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលស្វាគមន៍ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា (USDP) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម U Khin Yi និងគណៈប្រតិភូទាំងអស់…