កងកម្លាំងរុស្ស៊ីវាយប្រហារទីក្រុងកៀវម្តងទៀត បន្ទាប់ពីការវាយលើវិទ្យាស្ថានវិទ្យាសាស្ត្រជាតិ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២ នាក់

កៀវ៖ កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុងកៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ម្តងទៀត ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) លើអគារវិទ្យាស្ថានវិទ្យាសាស្ត្រជាតិ (National Academy of Sciences) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍ពី Al Jazeera និងប្រភពផ្លូវការអ៊ុយក្រែន ការវាយប្រហារដោយ drone លើវិទ្យាស្ថានវិទ្យាសាស្ត្រជាតិ ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រកណ្តាលទីក្រុង បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២ នាក់ ហើយមានរបួសជាច្រើននាក់ទៀត។ អគារប្រវត្តិសាស្ត្រនេះឆេះខ្លាំង មនុស្សមួយចំនួនត្រូវលោតចេញពីបង្អួចដើម្បីរត់គេច ខណៈកងពន្លត់អគ្គីភ័យកំពុងធ្វើការសង្គ្រោះ។…

សាខាពន្ធដារខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើប្រាក់បៀវត្ស ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងការប្រើប្រាស់កម្មវិធី GDT Taxpayer App

កំពង់ឆ្នាំង ៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធ និងបង្កើនភាពងាយស្រួលក្នុងការប្រកាស និងបង់ប្រាក់ពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល សាខាពន្ធដារខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើប្រាក់បៀវត្ស ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងការប្រើប្រាស់កម្មវិធី GDT Taxpayer App ដល់ម្ចាស់អាជីវកម្មដែលជាប់ពន្ធតូច និងមន្ត្រីជំនាញមន្ទីរអង្គភាពជុំវិញខេត្ត។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនៃសាខាពន្ធដារខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង និងលោក ស៊ីវ សារិន នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីតំណាងអង្គភាពវិស័យឯកជន និងសាធារណៈជាច្រើនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាបង្កើតបណ្តាញធុរកិច្ច សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន (Cambodia-Japan “Co-Creation” Networking Symposium and Business Matching)។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ាង…

ថៃខាតបង់សេដ្ឋកិច្ចជាង ៧៥៤ លានដុល្លារ ខណៈបាងកករងផលប៉ះពាល់ទឹកជំនន់ធ្ងន់ធ្ងរបំផុត

បាងកក៖ ប្រទេសថៃអាចខាតបង់សេដ្ឋកិច្ចប្រមាណ ២៥,៣៤៥ ប៊ីលានបាត ឬជាង ៧៥៤ លានដុល្លារអាមេរិក ដោយសារទឹកជំនន់ធ្ងន់ធ្ងរដែលប៉ះពាល់ដល់ខេត្តចំនួន ៤៨ រួមទាំងទីក្រុងបាងកក ចន្លោះថ្ងៃទី ២៤ ដល់ ២៧ ខែកញ្ញា ឆ្នាំ ២០២៦។ នេះបើតាមការវាយតម្លៃរបស់សាស្ត្រាចារ្យរួម Aat Pisanwanich មកពីមហាវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យ Rangsit ក្នុងសេណារីយ៉ូខូចខាតមធ្យម។ ទីក្រុងបាងកកត្រូវបានគេប៉ាន់ស្មានថារងការខាតបង់ខ្លាំងបំផុត ប្រមាណ ១០,៥៨៦ ប៊ីលានបាត ដោយសារទឹកជំនន់បានរំខានដល់ពាណិជ្ជកម្ម សេវាកម្ម…

បុរសម្នាក់ដែលចំណាយពេលជាង ៤០ ឆ្នាំនៅលើជួរប្រហារជីវិតនៅរដ្ឋយូថាហ៍ ត្រូវបានដោះលែងដោយបញ្ញើ បន្ទាប់ពីភស្តុតាង DNA មិនត្រូវគ្នា

រដ្ឋយូថាហ៍៖ នៅថ្ងៃច័ន្ទ ទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ចៅក្រមរដ្ឋយូថាហ៍បានបញ្ជាឱ្យដោះលែង Douglas Stewart Carter អាយុ ៧១ ឆ្នាំ ដែលបានចំណាយពេលជាង ៤០ ឆ្នាំនៅលើជួរប្រហារជីវិត ដោយបញ្ញើ (bail) បន្ទាប់ពីការវិភាគ DNA ថ្មីបង្ហាញថាមិនត្រូវគ្នានឹងគាត់។ ការសម្រេចនេះត្រូវបានធ្វើឡើងទោះបីជាមានការជំទាស់ពីគ្រួសារជនរងគ្រោះក៏ដោយ។ Carter ត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ ១៩៨៥ ពីបទសម្លាប់ Eva Olesen ដែលជាមីងរបស់ប្រធានប៉ូលីសទីក្រុង…

សិក្ខាសាលាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្ត ស្តីពី «វឌ្ឍនភាពនៃការឆ្លើយតបមេរោគអេដស៍លើកទី២ ឆ្នាំ២០២៦»

កំពង់ឆ្នាំង ៖ សិក្ខាសាលាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្ត ស្តីពី «វឌ្ឍនភាពនៃការឆ្លើយតបមេរោគអេដស៍លើកទី២ ឆ្នាំ២០២៦» បានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកវេជ្ជបណ្ឌិត លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្ត។ សិក្ខាសាលានេះមានការចូលរួមពីតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រាដាប់អាវុធ អភិបាលក្រុង-ស្រុក និងអង្គការដៃគូផងដែរ។ ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត លឹម លៀងងួន បានអានរបាយការណ៍វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយផ្តោតលើការផ្តល់សេវាបង្ការ…

អ៊ីរ៉ង់អះអាងស្ទាក់ចាប់យាន្តស៊ើបការក្រោមទឹកអាមេរិកលើកទី២ នៅច្រកហ័រមូស ខណៈវ៉ាស៊ីនតោនបដិសេធ

ទីក្រុងតេហេរ៉ង់៖ កងទ័ពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ថា កងទ័ពជើងទឹករបស់ខ្លួនបានស្ទាក់ចាប់យាន្តស៊ើបការក្រោមទឹក (AUV) របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅច្រកសមុទ្រហ័រមូស តាមរយៈប្រតិបត្តិការស្មុគស្មាញដែលប្រើប្រាស់ការស៊ើបការណ៍ និងសង្គ្រាមអេឡិចត្រូនិក។ តាមសេចក្តីថ្លែងការណ៍របស់ IRGC ដែលចេញផ្សាយតាមរយៈសារព័ត៌មានរដ្ឋ និងគណនី X ផ្លូវការ យាន្តនេះកំពុងធ្វើសកម្មភាពស៊ើបការណ៍នៅក្នុងច្រកហ័រមូស ហើយត្រូវបានប្រគល់ឲ្យអ្នកជំនាញយោធាអ៊ីរ៉ង់ ដើម្បីទាញយកទិន្នន័យ។ ដំបូង IRGC កំណត់ថាវាជា REMUS 600 ក្រោយមកផ្លាស់ប្តូរមកថាជា Mk…

លោកស្រី Siti Hasmah ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir ទទួលមរណភាពនៅអាយុ ១០០ ឆ្នាំ

កូឡាឡាំពួរ៖ លោកស្រី Tun Dr Siti Hasmah Mohamad Ali ភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Tun Dr Mahathir Mohamad បានទទួលមរណភាពនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅអាយុ ១០០ ឆ្នាំ។ លោកស្រី Siti Hasmah បានស្លាប់នៅម៉ោងប្រហែល ៩:២០ ព្រឹក នៅវិទ្យាស្ថានបេះដូងជាតិ (National…

សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យស្ថានភាពជំនន់ និងសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់ ខណៈជំនន់ឆ្លងដែនគំរាមកំហែង ៥ក្រុង-ស្រុកនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់ដោយផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីដឹកនាំបញ្ជាការសង្គ្រោះបន្ទាន់ ស្របពេលជំនន់ទឹកភ្លៀង និងជំនន់ហូរធ្លាក់ពីប្រទេសថៃកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានក្រុង-ស្រុកចំនួន ៥។ ​វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាល រួមដំណើរដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺដើម្បីផ្តល់ការលើកទឹកចិត្ត ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ខណៈដែលស្ថានភាពគ្រោះធម្មជាតិនៅតំបន់ភាគពាយ័ព្យនៃប្រទេសមួយនេះ កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅឡើយ។…

ខេត្តកំពង់ឆ្នាំង ជំរុញការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងគ្រប់គ្រងដីធ្លីមិនបានប្រើប្រាស់

កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ការរៀបចំតារាងស្ថិតិទិន្នន័យដីធ្លីមិនបានប្រើប្រាស់ និងការជំរុញធ្វើប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ» នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង ៨ និងមេឃុំ-ចៅសង្កាត់ទាំង ៧១ ក្នុងខេត្ត។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីណែនាំអំពីរបៀបប្រមូលទិន្នន័យដីធ្លីមិនបានប្រើប្រាស់ ពន្លឿនការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើទ្រព្យសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋានជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ ក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរួសរាន់ដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋដែលនៅសេសសល់ ដោយសហការផ្ទាល់ជាមួយមន្ទីរជំនាញ។ ចំពោះទីតាំងដីដែលមានទំនាស់ស្មុគស្មាញ ត្រូវដោះស្រាយឱ្យដាច់ស្រឡះជាមុនសិន ទើបបន្តនីតិវិធីធ្វើប័ណ្ណ។…