ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១២៥៨នាក់ នៅខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកគិរីវង់ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១២៥៨នាក់ នៅសាលាស្រុកគិរីវង់ ខេត្តតាកែវ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…

កងទ័ពធ្វើលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋលើផ្ទៃទឹក នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន សហការជាមួយកម្លាំងកងពលតូចលេខ៧០ សរុបជាង ១០០នាក់ ធ្វើលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋជាក់ស្តែងនៅលើផ្ទៃទឹក។ ក្នុងលំហាត់នេះ កងកម្លាំងបានប្រើប្រាស់រថយន្តដឹកកម្លាំងចំនួន ៦គ្រឿង រថយន្តសង្គ្រោះ ២គ្រឿង និងកាណូត ២៥គ្រឿង។ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ថា ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះប្រជាពលរដ្ឋនៅលើផ្ទៃទឹកនាពេលនេះ ដោយសារស្ថានភាពទឹកជំនន់ទន្លេ និងជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ឆ្នាំង…

ឃុំខ្លួនជនជាតិឥណ្ឌូណេស៊ី ១២នាក់ ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជនជាតិឥណ្ឌូណេស៊ីចំនួន ១២នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានស្ថានទម្ងន់ទោស បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ។ សូមរម្លឹកថា ករណីនេះត្រូវបានសមត្ថកិច្ចបង្ក្រាបនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់ លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង ១២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីរង់ចាំការធ្វើសវនាការតាមនីតិវិធីតុលាការ៕

អ៊ីរ៉ង់ ព្រមានបាញ់មីស៊ីល «មិនកំណត់ចំនួន» ដើម្បីបង្ការសត្រូវ និងបញ្ចប់យុគសម័យ «វាយហើយរត់»

ទីប្រឹក្សារបស់មេបញ្ជាការកងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោកឧត្តមសេនីយ៍ទោ Ali Balali បានថ្លែងថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់មីស៊ីលក្នុងចំនួន «មិនកំណត់» (as many as necessary) ដើម្បីបង្ការសត្រូវ និងបង្ហាញថា គ្មានការវាយប្រហារណាមួយនឹងគេចផុតពីការឆ្លើយតបឡើយ។ លោកបានប្រៀបធៀបជាមួយសម័យសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨) ដែលអ៊ីរ៉ង់បាញ់មីស៊ីលសរុបតែ ៨៨ គ្រាប់ ប៉ុណ្ណោះ ដោយសារតែមានការរឹតបន្តឹងធនធាន និងតម្លៃថ្លៃខ្លាំង។ លោកនិយាយថា បច្ចុប្បន្ន «យើងលែងមានបញ្ហាបែបនោះទៀតហើយ»។ លោក Balali បន្តថា៖ «ថ្ងៃនេះ…

តុលាការកំពូលអាមេរិកបើកផ្លូវឱ្យរដ្ឋ Tennessee ប្រហារជីវិតស្ត្រីជាលើកដំបូងក្នុងរយៈពេល ២០០ ឆ្នាំ តែការព្យាយាមប្រហារជីវិតបរាជ័យ

ទីក្រុងណាសវីល សហរដ្ឋអាមេរិក ៖ តុលាការកំពូលសហរដ្ឋអាមេរិក បានលើកលែងការពន្យារពេលប្រហារជីវិតរបស់អ្នកទោសស្ត្រី Christa Gail Pike កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ដោយបើកផ្លូវឱ្យរដ្ឋ Tennessee អនុវត្តការប្រហារជីវិតស្ត្រីជាលើកដំបូងក្នុងរយៈពេលជាង ២០០ ឆ្នាំ។ ប៉ុន្តែការព្យាយាមប្រហារជីវិតតាមរយៈការចាក់ថ្នាំពុលនៅយប់ថ្ងៃដដែលបានបរាជ័យ ដោយ Pike នៅតែរស់ និងត្រូវបាននាំទៅមន្ទីរពេទ្យ។ Pike អាយុ ៥០ ឆ្នាំ ជាអ្នកទោសស្ត្រីតែម្នាក់គត់នៅលើជួរប្រហារជីវិតរបស់រដ្ឋ Tennessee។ នាងត្រូវបានកាត់ទោសប្រហារជីវិតនៅឆ្នាំ…

ក្រុមហ៊ុន Shell ដំឡើងថ្លៃប្រេងឥន្ធនៈជាថ្មី បន្ទាប់ពីរក្សាថ្លៃថេរអស់៩ថ្ងៃ

សិង្ហបុរី ៖ក្រុមហ៊ុនប្រេងពហុជាតិ Shell បានប្រកាសដំឡើងថ្លៃប្រេងឥន្ធនៈជាថ្មី កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទីផ្សារប្រេងក្នុងប្រទេសសិង្ហបុរី រក្សាថ្លៃថេរអស់រយៈពេលជាងមួយសប្តាហ៍។ នេះជាការដំឡើងថ្លៃលើកដំបូង បើគិតចាប់តាំងពីថ្ងៃទី២០ ខែកញ្ញាមក។ ក្នុងការកែប្រែផ្លាកតម្លៃនាវេលាម៉ោង ៤:៣០ នាទីរសៀល ក្រុមហ៊ុន Shell បានដំឡើងថ្លៃប្រេងសាំង ៥សេន ក្នុងមួយលីត្រ សម្រាប់ប្រភេទសាំង 95-octane, 98-octane និង V-Power រីឯថ្លៃប្រេងម៉ាស៊ូតវិញត្រូវរក្សាទុកដដែល។ គិតត្រឹមម៉ោង ៧យប់ មិនទាន់មានក្រុមហ៊ុនប្រេងធំៗផ្សេងទៀត…

កងទ័ពអាមេរិកដកចេញពីអ៊ីរ៉ាក់ទាំងស្រុង បញ្ចប់បេសកកម្មប្រឆាំង ISIS រយៈពេល ១២ ឆ្នាំ

បាកដាដ៖ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កងទ័ពសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការថា ការដកទ័ពចេញពីប្រទេសអ៊ីរ៉ាក់បានបញ្ចប់ទាំងស្រុងហើយ។ នេះជាការបញ្ចប់បេសកកម្ម Operation Inherent Resolve ដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៤ ដើម្បីប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIS)។ អ្នកនាំពាក្យប៉ង់តាហ្គោន លោក Sean Parnell បានថ្លែងថា ទាហានអាមេរិក និងឧបករណ៍ចុងក្រោយបានចាកចេញពីមូលដ្ឋានអាកាស Erbil នៅតំបន់គួឌីស្ថានភាគខាងជើងអ៊ីរ៉ាក់ ក្នុងលក្ខណៈ «ដកទ័ពប្រកបដោយសណ្តាប់ធ្នាប់»។ លោកបានបន្តថា៖ «ចំណុចសំខាន់នេះ ឆ្លុះបញ្ចាំងពីជោគជ័យនៃយុទ្ធនាការរយៈពេល ១២ ឆ្នាំ…

លោកឈាង វណ្ណៈ អញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧~២០២៩) ដែលរៀបចំឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្ត។ ក្នុងឱកាសនោះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជាច្រើននៅក្នុងខេត្ត និងជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក…

ព្រលានសុវណ្ណភូមិច្របូកច្របល់ វ៉ាលីជាង ៥,០០០ កាបូបជាប់គាំង

បាងកក ៖ ព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ កំពុងប្រឈមនឹងវិបត្តិវ៉ាលីធ្ងន់ធ្ងរ បន្ទាប់ពីទឹកជំនន់នៅទីក្រុងបាងកក និងតំបន់ជុំវិញ រាំងស្ទះការងាររបស់បុគ្គលិកដឹកជញ្ជូនវ៉ាលីរបស់ក្រុមហ៊ុន Thai Airways។ យោងតាមសេចក្តីប្រកាសរបស់ Thai Airways កាលពីថ្ងៃទី២៩ ខែកញ្ញា វ៉ាលីប្រមាណ ៥,០០០ ទៅ ៥,៦០០ កាបូប ពីជើងហោះហើរចំនួន ៥២ (ថ្ងៃទី២៦–២៧ កញ្ញា) នៅតែជាប់គាំងនៅព្រលាន។ អ្នកដំណើរជាច្រើនត្រូវរង់ចាំរហូតដល់ ៥–៦ ម៉ោង ដើម្បីទទួលវ៉ាលី ខណៈអ្នកខ្លះត្រូវចាកចេញទៅសណ្ឋាគារ ឬផ្ទះដោយគ្មានវ៉ាលី។…

លោក ឈាង ចន្ធី ចុះសាកសួរសុខកុមាររងគ្រោះដោយអំពើហឹង្សានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ដល់កុមាររងគ្រោះដោយអំពើហិង្សា ដោយឪពុកចុងវាយធ្វើបាប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរ និងគណៈប្រតិភូបានផ្តល់អំណោយ និងជំនួយសង្គមដល់កុមាររងគ្រោះ ព្រមទាំងបានសាកសួរពីសុខភាព…