កំពង់ឆ្នាំង៖សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ អន្លង់ស្វាយ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តកំពង់ឆ្នាំង កំពុងទទួលបានការលើកស្ទួយយ៉ាងសំខាន់តាមរយៈការកែលម្អផ្លូវភ្ជាប់។ បច្ចុប្បន្ន ផ្លូវទៅកាន់តំបន់នេះកំពុងត្រូវបាន កែប្រែមុខមាត់ថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ ទឹកធ្លាក់អន្លង់ស្វាយ ជាទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាត និងពេញនិយមមួយក្នុងចំណោមទឹកធ្លាក់ទាំងបីកន្លែងនៅក្នុងស្រុកទឹកផុស។ វាមានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តំបន់នេះស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលផ្តល់នូវទេសភាពធម្មជាតិដ៏ត្រជាក់ស្រស់ ទឹកថ្លា និងជាន់ទឹកធ្លាក់ជាច្រើនជាន់ ស័ក្តិសមសម្រាប់ការងូតទឹក ហែលទឹក និងសម្រាកលំហែកាយ។ យោងតាមព័ត៌មានពីមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង និងប្រភពពាក់ព័ន្ធ ការកែប្រែផ្លូវនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ធម្មជាតិក្នុងស្រុកទឹកផុស។…
តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង នៅក្រុងបាត់ដំបង
បាត់ដំបងៈនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានអញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ ដំណើរទស្សនកិច្ចរបស់អ្នកស្រីAngelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០។
ស៊ីវ ជ័យសិដ្ឋ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាអ្នកបើករថយន្ដបុកមនុស្សស្លាប់៦នាក់ (ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រាកដមែន
បាត់ដំបង៖នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជនបង្កដែលជាកូនស្នងការរងខេត្តបន្ទាយមានជ័យ បានសារភាព និងទទួលស្គាល់ ថា ខ្លួនពិតជាបានបើករថយន្ដបុកមនុស្សស្លាប់៦ នាក់ (ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ពិតប្រាកដមែន។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ…
រដ្ឋបាលសង្កាត់ប្អេរបានធ្វើពិធីចែកចង្ក្រានដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៤ក្នុងសង្កាត់ប្អេរចំនួន៣៣៣ចង្ក្រាន
កំពង់ឆ្នាំង៖ រដ្ឋបាលសង្កាត់ប្អេរ បានរៀបចំពិធី ចែកចង្ក្រានដល់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន៤ នៃសង្កាត់ប្អេរ សរុបចំនួន ៣៣៣ ចង្ក្រាន។ ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ពេជ្រ ឃន អភិបាលរងក្រុងកំពង់ឆ្នាំង និងមានការចូលរួមពី លោក សិន សូត្រ ចៅសង្កាត់ប្អេរ លោក កែ សិទ្ធិ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ប្អេរ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ពិធីចែកចង្ក្រាននេះ គឺជាសកម្មភាពគាំទ្រប្រជាពលរដ្ឋក្នុងសង្កាត់ប្អេរ…
គណៈប្រតិភូខេត្តអានយ៉ាង ប្រទេសវៀតណាម បានអញ្ជើញជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ គណៈប្រតិភូខេត្តអានយ៉ាង ប្រទេស វៀតណាម ដឹកនាំដោយលោកស្រី ជិន ធិថាញ់ ហឿង (Chin Thi Thanh Huong) ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត អានយ៉ាង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជូនពរដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។ ក្នុងឱកាសនេះ លោកស្រី ជិន…
កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិ ទី៤របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកយ៉ាង ផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត។ អង្គប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន និងអនុប្រធានមន្ទីរ…
សាលាបឋមសិក្សា៣ខេត្តកំពង់ឆ្នាំង រៀបចំហ្វឹកហាត់សិស្ស ត្រៀមចូលរួមទិវាអប់រំកាយថ្នាក់ជាតិលើកទី៦
កំពង់ឆ្នាំង៖ សាលាបឋមសិក្សាចំនួន៣ក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងរៀបចំហ្វឹកហាត់សិស្សយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមចូលរួមអបអរសាទរ ទិវាអប់រំកាយថ្នាក់ជាតិលើកទី៦ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ នៅពហុកីឡាដ្ឋានខេត្តកំពង់ឆ្នាំង។ លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថា សាលាទាំង៣កំពុងខិតខំហ្វឹកហាត់កម្មវិធីផ្សេងៗ រួមមាន ល្បែងកីឡា របាំ និងការបង្ហាញសមត្ថភាពផ្លូវកាយ ដើម្បីធានាឱ្យកម្មវិធីទាំងមូលទទួលបានជោគជ័យ និងបង្ហាញពីសមត្ថភាពរបស់សិស្សានុសិស្សខេត្តកំពង់ឆ្នាំង។ លោកបានបន្តថា ទិវាអប់រំកាយថ្នាក់ជាតិលើកទី៦…
រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ
កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំបើក វគ្គ បណ្តុះបណ្តាល តម្រង់ទិសកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិ បាលរងខេត្តកំពង់ឆ្នាំង។ ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី លោកនាយកទីចាត់ការចំណុះសាលាខេត្ត មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ជាច្រើននាក់។ លោក ឈិន សេងងួន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ គឺមានគោលបំណងសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់មន្ត្រីរាជការទាំងអស់ ជាពិសេសអ្នកទើបចូលកាន់មុខតំណែងថ្មីៗ។ វគ្គនេះ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវអញ្ជើញជាធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាធិបតី ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៦ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា អភិបាលរាជធានីក្រុង ខេត្ត ប្រតិភូអមដំណើរ…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួនឯង និងប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើស Scam Online
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួន ឯង និងប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) ដើម្បីលុបបំបាត់បញ្ហានេះចេញពីប្រទេស។ សម្តេចធិបតីបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទាន ពីថវិកាជាតិ។ សម្តេចធិបតី…