និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) សង្កេត ឃើញពីការកើនឡើងនៃការផ្ញើសារឆបោកតាមរយៈ ផ្ទាលតេឡេក្រាម (Telegram) ដោយជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗ ដូចជា៖ ប្រើប្រាស់ឈ្មោះនិងរូបភាពរបស់បុគ្គលសាធារណៈល្បីៗ ថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ឬថ្នាក់ដឹកនាំ ក្រុមហ៊ុនបង្កើតកម្មវិធីវិនិយោគ ក្លែងក្លាយ ដើម្បីអូសទាញសាធារណជនឱ្យធ្វើការវិនិយោគ ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលដ៏ខ្លី។ ផ្ញើសារជូនដំណឹងអំពីការឈ្នះរង្វាន់ និងតម្រូវឱ្យអ្នកទទួលបានសារទាំងនោះផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ដើម្បីអាចទទួលបានរង្វាន់ទាំងនោះ។ -ក្លែងបន្លំជាក្រុមហ៊ុនតេឡេក្រាម ផ្ញើសារបំភិតបំភ័យដោយបញ្ជាក់ថាគណនីកំពុងត្រូវបានលួច ឬមានភាពមិនប្រក្រតី និងតម្រូវឱ្យអ្នកទទួលបានសារនោះផ្តល់នូវលេខសម្ងាត់ ឬព័ត៌មាន ចាំបាច់មួយចំនួន ដើម្បីផ្ទៀងផ្ទាត់គណនី។ ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះ សូមសាធារណជន ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ ព័ត៌មានដែលទទួលបាន…
Author: RNR-NEWS.COM.KH
កូនបង្កងចំនួន៦៥.០០០ក្បាល និងពស់ថ្លាន់៥ក្បាល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្ស ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖កូនបង្កងចំនួន៦៥.០០០ក្បាល ជាអំណោយរបស់ឯកឧត្តម ណៅ ធួក សមា ជិករដ្ឋសភា និងសត្វពស់ថ្លាន់ ចំនួន៥ក្បាល ដែលប្រជាពលរដ្ឋនេសាទបាន ហើយយក មកប្រគល់ជូនសមត្ថកិច្ចជលផល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្ស (បឹងល្មុស ) ក្នុងឃុំកំពង់អុស ស្រុកជលគិរី នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ ។ ពិធីខាងលើនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ និងមានការអញ្ជើញចូលរួម លោក…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី «ពិធីបួងសួងចម្រើនសេចក្តីសុខ» នៅខេត្តសៀមរាប
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ពិធីបួងសួងចម្រើនសេចក្តីសុខ» ដែលត្រូវបានប្រារព្ធធ្វើនៅ (១)ទីសក្ការៈព្រះអង្គចេកព្រះអង្គចម (២)តំបន់អភិរក្សអង្គរ និងនៅ (៣)ប្រាសាទអង្គរតូច នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ «ពិធីបួងសួងចម្រើនសេចក្តីសុខ» ក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ…
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត
តាកែវ ៖ ក្នុងស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងផ្ដល់អំណោយដល់ក្រុមគ្រួសារចំនួន ៣១ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត នារសៀលថ្ងៃចន្ទ ទី១៥ កញ្ញានេះ ។ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ពី កាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ការរើសអើងអ្វីឡើយ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «ការផ្ដល់ជំនួយនេះ គឺធ្វើឡើងដោយស្មារតីមនុស្សធម៌សុទ្ធសាធ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ ឬថាជា…
អគ្គិភ័យដ៏សន្ធោសន្ធៅលេបត្របាក់ទូកជាច្រើនគ្រឿងនៅទន្លេ ChaoPhraya
បាងកក៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើទូកមួយគ្រឿងដែលកំពុង ចតនៅកំពង់ផែមួយក្នុងទន្លេ ChaoPhraya កាលពីវេលាម៉ោងប្រមាណ៧យប់ មុនពេល រាលដាលយ៉ាងឆាប់រហ័សទៅកាន់ទូកជាច្រើនគ្រឿងទៀតដែលចតនៅក្បែរនោះ។ តាមរបាយការណ៍បឋម មិនមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ ដោយសារតែទូកដែលរងគ្រោះមិនមានផ្ទុកអ្នកដំណើរនៅពេលកើតហេតុ។ ចំណែកមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយដែរ៕
យល់ដឹងខ្លះៗអំពីបុណ្យកាន់បិណ្ដ និងភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោម ពិធីបុណ្យធំៗដទៃទៀត នៃព្រះរាជពិធីទា្វរ ទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណា ចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះ ពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់…
លោកស្រី Sushila Karki អតីតប្រធានតុលាការកំពូលនេប៉ាល់ ក្លាយជានាយករដ្ឋមន្រ្តីស្រីដំបូងគេ បន្ទាប់ពីការផ្ទុះបាតុកម្មយ៉ាងហិង្សា
Reuters បានចេញផសាយថា៖ កាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា អតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី ក្លាយជាមេដឹកនាំស្រីដំបូងបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសអាស៊ីខាងត្បូងមួយនេះ បន្ទាប់ពីបាតុកម្មប្រឆាំងអំពើពុករលួយ បានផ្ទុះឡើងយ៉ាងកក្រើក រហូតបង្ខំឱ្យលោក K.P. Sharma Oli ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី។ លោកស្រីKarkiត្រូវបានតែងតាំងជានាយក រដ្ឋមន្រ្តីបណ្តោះអាសន្ន ដោយប្រធានាធិបតីនេប៉ាល់ លោក Ramchandra Paudel បន្ទាប់ពីការចរចាគ្នារវាងលោក Paudel, ប្រមុខកងទ័ពជើងគោក លោក Ashok Raj…
រដ្ឋមន្រ្តី កែវ រតនៈ៖ ការរីកចម្រើនក្នុងវិស័យថាមពល និងបានកំពុងបង្កើតសមត្ថភាព ផលិតច្រើន ធ្វើឱ្យកម្ពុជាអាចឈរជើងឯករាជ្យ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាមិនតបណ្តាញអគ្គិសនីពីថៃ
ភ្នំពេញ ៖លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការរីក ចម្រើនក្នុងវិស័យថាមពល និងបានកំពុងបង្កើតសមត្ថភាព ផលិតច្រើន ធ្វើឱ្យកម្ពុជាអាចឈរជើងឯករាជ្យ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាមិនតបណ្តាញអគ្គិសនីពីប្រទេសថៃទៀតនោះទេ។ ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្រ្តី កែវ រតនៈ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីជួបជុំនិវត្តជនក្រសួងរ៉ែនិងថាមពលនិង អាជ្ញាធរអគ្គិសនីកម្ពុជា។ ពិធីនេះដែរ ដោយមានការចូលរួមពី លោក ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត ពោធិ៍សាត់…
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ (The 10th Belt and Road Summit) នាទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរ – បង្កើតអនាគតរួមគ្នា (Collaboration for change – Shape…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។