និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) សង្កេត ឃើញពីការកើនឡើងនៃការផ្ញើសារឆបោកតាមរយៈ ផ្ទាលតេឡេក្រាម (Telegram) ដោយជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗ ដូចជា៖
ប្រើប្រាស់ឈ្មោះនិងរូបភាពរបស់បុគ្គលសាធារណៈល្បីៗ ថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ឬថ្នាក់ដឹកនាំ ក្រុមហ៊ុនបង្កើតកម្មវិធីវិនិយោគ ក្លែងក្លាយ ដើម្បីអូសទាញសាធារណជនឱ្យធ្វើការវិនិយោគ ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលដ៏ខ្លី។
ផ្ញើសារជូនដំណឹងអំពីការឈ្នះរង្វាន់ និងតម្រូវឱ្យអ្នកទទួលបានសារទាំងនោះផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ដើម្បីអាចទទួលបានរង្វាន់ទាំងនោះ។
-ក្លែងបន្លំជាក្រុមហ៊ុនតេឡេក្រាម ផ្ញើសារបំភិតបំភ័យដោយបញ្ជាក់ថាគណនីកំពុងត្រូវបានលួច ឬមានភាពមិនប្រក្រតី និងតម្រូវឱ្យអ្នកទទួលបានសារនោះផ្តល់នូវលេខសម្ងាត់ ឬព័ត៌មាន ចាំបាច់មួយចំនួន ដើម្បីផ្ទៀងផ្ទាត់គណនី។
ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះ សូមសាធារណជន ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃកុំចុចលើតំណភ្ជាប់ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម ដូចខាងក្រោម៖
-ដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជំហាន (Two-Step Verification – 2FA) ដែលអ្នកប្រើប្រាស់ ត្រូវមានការផ្ទៀងផ្ទាត់បន្ថែមមួយទៀត ពីលើការប្រើប្រាស់លេខទូរស័ព្ទនិងកូដដែលទទួលបាន ដើម្បីចូលទៅក្នុងគណនីតេឡេក្រាម។
-ប្រើប្រាស់ពាក្យសម្ងាត់រឹងមាំដែលមានយ៉ាង ហោចណាស់ ៨ ខ្ទង់, ពិបាកទាយដឹងដោយរួមបញ្ចូល លេខ និមិត្តសញ្ញា អក្សរធំនិងអក្សរតូច, ជៀសវាងការប្រើប្រាស់ព័ត៌ មានផ្ទាល់ខ្លួន, កុំប្រើប្រាស់ ឡើងវិញនូវពាក្យសម្ងាត់ដែលធ្លាប់ប្រើ និងត្រូវផ្លាស់ប្តូរពាក្យសម្ងាត់ឱ្យបានទៀងទាត់។
9
