កូនបង្កងចំនួន៦៥.០០០ក្បាល និងពស់ថ្លាន់៥ក្បាល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្ស ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖កូនបង្កងចំនួន៦៥.០០០ក្បាល ជាអំណោយរបស់ឯកឧត្តម ណៅ ធួក សមា ជិករដ្ឋសភា និងសត្វពស់ថ្លាន់ ចំនួន៥ក្បាល ដែលប្រជាពលរដ្ឋនេសាទបាន ហើយយក មកប្រគល់ជូនសមត្ថកិច្ចជលផល ត្រូវបានធ្វើពិធីលែងទៅក្នុងបឹងអភិរក្ស (បឹងល្មុស ) ក្នុងឃុំកំពង់អុស ស្រុកជលគិរី នាព្រឹកថ្ងៃទី
១៦ ខែកញ្ញា ឆ្នាំ២០២៥ ។

ពិធីខាងលើនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ និងមានការអញ្ជើញចូលរួម លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលមន្ត្រី
អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ។