ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។ព្យុះទី១៤ឈ្មោះ ណងហ្វា (Nongfa) T2514 បានថយឥទ្ធិពលទៅជាសម្ពាធទាបមានឥទ្ធិពលលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង…
Author: RNR-NEWS.COM.KH
ជំនន់ទឹកភ្លៀង បានលិចលង់លំនៅដ្ឋានពលរដ្ឋជិត ៤០០គ្រួសារ ក្នុងស្រុកចំនួន៤ នៅខេត្តសៀមរាប
សៀមរាប៖ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជិត ៤០០គ្រួសារ រួមទាំងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងស្រុកចំនួន ៤ ឃុំចំនួន ១២ឃុំ និងភូមិចំនួន ៤១ភូមិ ត្រូវបានជន់លិច។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងការប៉ះពាល់ផ្ទះសំបែងមានចំនួន ៣៦៩គ្រួសារ ស្មើនឹង ៣៦៩ខ្នង សាលារៀន ៧កន្លែង មន្ទីរពេទ្យ ២កន្លែង វត្ត/វិហារសាសនា ១កន្លែង…
ប្រមុខដឹកនាំឥណ្ឌូណេស៊ី លោកប្រាបូវ៉ូ អំពាវនាវឱ្យប្រជាជនជឿជាក់លើរដ្ឋាភិបាល និងរក្សាភាពស្ងប់ស្ងាត់ ខណៈការស៊ើបអង្កេតលើមន្ត្រីកំពុងតែដំណើរការ
ឥណ្ឌូនេស៊ី: នៅទីក្រុងហ្សាកាតា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ អំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើរដ្ឋាភិបាល បន្ទាប់ពីការប៉ះទង្គិចរវាងបាតុករ និងនគរបាល។ លោកបានប្រកាសថា នគរបាលកំពុងស៊ើបអង្កេតមន្ត្រីដែលប្រព្រឹត្តខុស ឬអំពើហិង្សា ដោយសន្យាថាដំណើរការនឹងរហ័ស តម្លាភាព និងបើកចំហ។ ការតវ៉ាដំបូងបានផ្ទុះឡើងដោយសន្តិវិធី ដោយសារការមិនពេញចិត្តនឹងអត្ថប្រយោជន៍ខ្ពស់របស់សមាជិកសភា ជាពិសេសប្រាក់ឧបត្ថម្ភលំនៅដ្ឋាន ៥០ លានរូពី (ប្រហែល ៣,០០០ ដុល្លារ) ដែលជិត ២០ ដងនៃប្រាក់ឈ្នួលអប្បបរមា។ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ទាប់ពីនគរបាលបង្ក្រាប រួមទាំងឧបទ្ទវហេតុរថយន្តកិនអ្នកដឹកអាហារ បណ្តាលឱ្យស្លាប់…
អត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់ បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅតំប់រមណីយដ្ឋានអង្គរ
សៀមរាប:កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាល រងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួប ឯកឧត្តម Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលជួប ឯកឧត្តម Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Tianjin នៅភាគខាងជើងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO
តាមការចេញផ្សាយដោយ AFP នាថ្ងៃអាទិត្យ ទី៣១ ខែសីហា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Tianjin នៅភាគខាងជើងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពហុភាគីមួយ ដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយមានការចូលរួមពីមេដឹកនាំបរទេសជាង២០រូបផ្សេងទៀត។ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO នឹងប្រព្រឹត្តទៅដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្មានថ្ងៃមុនពេលចិនរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នៅរដ្ឋធានីប៉េកាំង សម្រាប់ឱកាសខួបទី៨០ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២ ហើយលោក ពូទីន ក៏នឹងវត្តមានក្នុងពិធីនោះផងដែរ។ គួរបញ្ជាក់ថា អង្គការ…
រឿងក្ដី Apple លួចស្ដាប់អ្នកប្រើប្រាស់តាមរយៈ Siri ត្រូវបានបញ្ចប់ដោយសងសំណង 95 លានដុល្លារ
រៀងរាល់អ្នកប្រើប្រាស់ឧបករណ៍របស់ Apple ដែលបានបើកប្រើប្រាស់ Siri កន្លងមក នឹងអាចទទួលបានទឹកប្រាក់រហូតដល់ $20 ក្នុងមួយគ្រឿង ដោយសារតែតុលាការបានស្រាវជ្រាវឃើញថា Apple បានប្រើប្រាស់ Siri ដើម្បីលួចស្ដាប់អ្នកប្រើប្រាស់។ បើយោងតាមរឿងក្ដីនេះគឺថា បុគ្គលិករបស់ Apple មួយចំនួនអាចលួចស្ដាប់អ្នកប្រើប្រាស់បាន ដោយប្រើប្រាស់មុខងារ Siri នៅក្នុងឧបករណ៍របស់អ្នកប្រើប្រាស់ដូចជា iPhone, iPad, MacBook, iMac, HomePod, iPod Touch និង Apple Watch…
NFC ជំនាន់ថ្មីអនុញ្ញាតឲ្យស្កេនបានចម្ងាយឆ្ងាយជាងមុនដល់ទៅ 4 ដង
បច្ចេកវិទ្យាជំនាន់ក្រោយនៃ NFC ឬហៅពេញថា Near Field Communication បានមកដល់ហើយ ជាមួយសមត្ថភាពក្នុងការស្កេនបានចម្ងាយឆ្ងាយជាងមុន 4 ដង និងមានប្រព័ន្ធដំណើរការលឿនជាងមុន ឆ្លាតវៃជាងមុន សុវត្ថិភាពជាងមុនថែមទៀតផង។ ចំពោះចម្ងាយនៃការស្កេនរវាងឧបករណ៍មួយទៅឧបករណ៍មួយទៀត គឺត្រូវបានពង្រឹងបន្ថែមពីចម្ងាយ 0.5cm នៅលើជំនាន់មុន មកដល់ចម្ងាយ 2cm នៅលើជំនាន់ក្រោយនេះ ហេតុដូច្នេះហើយការស្កេនរវាងស្មាតហ្វូន, នាឡិកាឆ្លាតវៃ ទៅកាន់ម៉ាស៊ីនបង់ប្រាក់, ទ្វារឆ្លាតវៃ និងឧបករណ៍ផ្សេងៗទៀតបានចម្ងាយឆ្ងាយជាងមុន ដោយមិនចាំបាច់ប៉ះគ្នា ឬដាក់ជិតគ្នាពេកទៀតទេ។ NFC Release 15…
ផ្កាយរណបខ្នាតតូចពិតមែន ប៉ុន្ដែមានសមត្ថភាពថតរូបភាពពីលំហមកផែនដីបានច្បាស់
ក្រុមហ៊ុន ArkEdge Space មកពីប្រទេសជប៉ុនបានសម្រេចជោគជ័យដ៏សំខាន់មួយ ដោយបានធ្វើការបញ្ចូនផ្កាយរណបខ្នាតតូចទំហំវ៉ាលី ទៅកាន់លំហហើយថតរូបភាពផែនដីបានច្បាស់មកវិញ។ ផ្កាយរណបខ្នាតតូចនោះមានឈ្មោះហៅថា ONGLAISAT ដែលជាការសហការគ្នារវាងទីភ្នាក់ងារអវកាស TASA របស់តៃវ៉ាន់ផងដែរ។ ជាការពិតណាស់ រូបភាពខាងក្រោមអត្ថបទនេះ ត្រូវបានថតដោយប្រើប្រាស់ ONGLAISAT ដែលមានចម្ងាយ 410 គីឡូមែត្រពីផែនដីនៅលើលំហអាកាស។ ចំពោះរូបភាពសខ្មៅនេះ គឺថតយកពីលើកោះ Camano នៃរដ្ឋ Washington នៅសហរដ្ឋអាមេរិក។ លទ្ធផលនេះពិតជាគួរឲ្យសរសើរ សម្រាប់ផ្កាយរណបខ្នាតតូចទំហំប្រហាក់ប្រហែលទៅនឹងកុំព្យូទ័រលើតុ ឬវ៉ាលីមួយ ដែលមានភ្ជាប់ជាមួយសេនស័រចាប់យករូបភាព CMOS TDI…
ក្រុមហ៊ុនបន្ទះឈីបរបស់ប្រទេសចិន Loongson បានផលិតឈីបសម្រាប់ដំណើរការលើស្ថានីយ៍អវកាស
ក្រុមហ៊ុន Loongson ជាគូប្រកួតប្រជែងរបស់ Intel និង AMD នៅលើទីផ្សារកុំព្យូទ័រ Desktop PC ក្នុងប្រទេសចិន ទោះបីជាមិនមានអ្នកស្គាល់ច្រើននៅលើទីផ្សារសកលក៏ពិតមែន ប៉ុន្ដែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបង្កើតបន្ទះឈីបពិសេសៗ សម្រាប់ដំណើរការលើស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិនផ្ទាល់តែម្ដង។ ចំពោះយានអវកាស Tianzhou-8 បានបង្ហោះឡើងទៅស្ថានីយ៍អវកាសរបស់ប្រទេសចិន កាលពីពេលថ្មីៗកន្លងទៅនេះ គឺត្រូវបានដំណើរការដោយបន្ទះឈីបពិសេសៗរបស់ Loongson ដែលបានធ្វើការនាំយកសម្ភារៈផ្គត់ផ្គង់ទម្ងន់ខ្ទង់ 6 តោន បានដោយជោគជ័យ។ ការបង្ហោះនិងចតនៅលើស្ថានីយ៍អវកាស Tiangong ត្រូវបានចំណាយពេលខ្ទង់ 3…