ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា ដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង : ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញរួមមានលោក ឈិន តួ នាយ រងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង បឹង ទន្លេសាប លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសហការី កងកម្លាំងបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប រួមមានប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង វរ:សេនាតូច ង៧០…

ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈ ប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី(AIIB) ចុះពិនិត្យទីតាំងធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍ គម្រោង ទីប្រឹក្សាជាតិនិងអន្តរជាតិ និងគណៈប្រតិភូក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោក David Ginting ប្រធានក្រុមបេសកកម្ម ចុះត្រួតពិនិត្យស្វែងយល់ការគ្រប់គ្រងវិស័យធនធានទឹកអាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងសំណង់ក្បាល ហុង និងសំណង់ចារឹកត្រង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់…

លោកជំទាវ បានស្រីមុំ អភិបាលនៃគណ: អភិបាលខេត្តប៉ៃលិន អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥

ប់ៃលិន៖ ដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់បេក្ខជន មាន ដំណើរការល្អប្រសើរក្រោមអធិបតីភាព លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិនដំណើរការយ៉ាងរលូន។ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរគ្មានបញ្ហាអីកើតឡើងខុស ប្រក្រតីទេ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានអោយដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ខេត្តប៉ៃលិនមានបេក្ខជន ប្រឡង ចំនួន៦០៣នាក់ មាន២៥បន្ទប់ ដោយចែកចេញជា២មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៤៣នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គម មានចំនួន៤៦០នាក់។ សំរាប់បេក្ខជនប្រឡងដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡងមានបន្ទប់ស្នាក់នៅ អាហារហូបចុកកន្លែងផ្ញើរម៉ូតូឥតគិតថ្លៃដែលជាការឧបត្ថម្ភពីឯកឧត្តមឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន…

អភិបាលខេត្តកំពត​ អញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥​ នៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន

ខេត្តកំពត៖ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហាឆ្នាំ២០២៥​ឯកឧត្ដមបណ្ឌិត ម៉ៅ ​ធនិន អភិបាល​ នៃគណៈអភិបាលខេត្តកំពត​ បានអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥​ នៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន​ កំពតក្រុង ស្ថិតនៅក្រុងកំពត ខេត្តកំពត។ យោងតាមរបាយការរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត លោក សូ ភារិទ្ធ បានបញ្ជាក់ប្រាប់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ នេះ ខេត្តកំពតមានមណ្ឌលប្រឡង ១០មណ្ឌល…

សេចក្តីថ្លែងការណ៍ របស់អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញា ធរមីន) សូមធ្វើសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរ ប្រាសាទតាក្របី និងការចោទប្រកាន់ជាបន្តបន្ទាប់របស់យោធាថៃ។ ក្នុងឧប្បត្តិហេតុខាងលើទាហានថៃ ម្នាក់បានដើរជាន់មីននៅក្នុងតំបន់ព្រំដែន ហើយរងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធា ថៃបាន ចោទប្រកាន់ថាកម្ពុជាបានរំលោភ លើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មីនថ្មីធ្វើពីប្លាស្ទិក ដែល មិនអាចរកឃើញដោយឧបករណ៍ រាវមីនស្តង់ដារ។ អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូម ជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ ដែលថា កម្ពុជាបានដាក់មិនថ្មី…

អ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំខេត្ត និង ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិង កីឡា បើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យព្រះបាទសុរាម្រិត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខា ធិការក្រសួងអបរំយុវជន និងកីឡា ឯកឧត្តម អ៊ូ វិសាល ប្រធានក្រុមការ ងារ ដឹកនាំសង្កេតការណ៍ អ.ប.ព. ប្រចាំខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន…

លោក នៃ ចារី អញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា មា្សច័ន្ទលាភ ក្នុងសង្កាត់ខ្សាម

កំពង់ឆ្នាំង៖ លោក នៃ ចារី អភិបាលរង ខេត្តកំពង់ឆ្នាំង បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡងថ្ងៃទី២៨ – ២៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលា បឋមសិក្សា មា្ស ច័ន្ទលាភ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពី នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងគណមេប្រយោគផងដែរ ។ ក្នុងឱកាសនោះលោក នៃ…

រអិលបាក់ដីនៅឈៀងម៉ៃ បណ្តាលឲ្យស្លាប់ ៣នាក់, បាត់ខ្លួន ៦នាក់ និង ១៥នាក់រងរបួស

បាងកក៖តាមរបាយការណ៍របស់សារព័ត៌ មានថៃ ចំនួនអ្នកស្លាប់ដោយ សារគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះកម្ដៅ «កាជីគី» នៅខេត្តឈៀងម៉ៃបបានកើនឡើងដល់ ៣នាក់ហើយ ខណៈមនុស្ស ៦នាក់ទៀតនៅតែបន្តបាត់ខ្លួន ក្នុងនោះ ក៏មានអ្នករងរបួសសរុបចំនួន ១៥នាក់ផងដែរ ឯ ២នាក់មានស្ថានភាពធ្ងន់ធ្ងរ៕

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យតាមមណ្ឌលប្រឡង មុននឹងដំណើរការនៃការប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី ២៨-២៩ ខែសីហា

កំពង់ឆ្នាំង ÷ ដើម្បីឱ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបទៅដោយភាពរលូន និងមានលក្ខណៈល្អប្រសើរនោះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម អ៊ូ វិសាល ប្រធាន ក្រុមការងារដឹកនាំសង្កេតការណ៍ អ.ប.ព. ប្រចាំខេត្ត កំពង់ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យតាមមណ្ឌលនីមួយៗ ដោយត្រៀមទុកមុនជាស្រេច សំដៅធ្វើយ៉ាងណារៀបចំឱ្យបានមានរបៀបរៀបរយ ខណៈពេលវេលាថ្ងៃប្រឡងរបស់បេក្ខជនកាន់តែខិតចូលមកដល់។ ក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន…

កម្ពុជា-ថៃ ឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពតាមបណ្តោយព្រំដែន​ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានបង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក…