លោក នៃ ចារី អញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា មា្សច័ន្ទលាភ ក្នុងសង្កាត់ខ្សាម

កំពង់ឆ្នាំង៖ លោក នៃ ចារី អភិបាលរង ខេត្តកំពង់ឆ្នាំង បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡងថ្ងៃទី២៨ – ២៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលា បឋមសិក្សា មា្ស ច័ន្ទលាភ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពី នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងគណមេប្រយោគផងដែរ ។

ក្នុងឱកាសនោះលោក នៃ ចារី អភិ បាលខេត្ត បានមានប្រសាសន៍លើកទឹកចឹត្តដល់ក្មួយៗ បេក្ខជនទាំងអស់ កុំមានការភិតភ័យហើយត្រូវតាំងចិត្តបញ្ចេញសមត្ថភាពចំណេះ ដឹងពិត ប្រាកដ ដែលខ្លួន បានសិក្សារៀនសូត្រនាពេលកន្លងមក អ្នកចេះគឺជាប់ ដើម្បីទទួលបានជោគជ័ បេក្ខជនទាំងអស់ ចាំបាច់គោរព អនុវត្តន៍បទបញ្ជារបស់ ក្រសួងជៀសវាងប្រព្រឹត្តខុសឆ្គង។

លោកអភិបាលរងខេត្ត បានធ្វើការណែនាំ គណៈមេ ប្រយោគ នៅតាមមណ្ឌល និមួយៗ ត្រូវធ្វើការត្រួតពិនិត្យ នៃការនាំយកនូវរាល់ បេក្ខជនប្រឡងទាំងអស់ មិនត្រូវឱ្យមានការនាំយកនូវរាល់សំណេរឯកសារ (ព្រីយ៉ុង) យកមណ្ឌលប្រឡងឡើយ ។

គួរបញ្ជាក់ ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រឡងចំនួន ៨មណ្ឌល ស្មើនឹង ១៩០បន្ទប់ មានបេក្ខជនសរុបចំនួន ៤ ៧៣១នាក់ ស្រី ២ ៧៧៧នាក់។