អ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំខេត្ត និង ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិង កីឡា បើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យព្រះបាទសុរាម្រិត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខា ធិការក្រសួងអបរំយុវជន និងកីឡា ឯកឧត្តម អ៊ូ វិសាល ប្រធានក្រុមការ ងារ ដឹកនាំសង្កេតការណ៍ អ.ប.ព. ប្រចាំខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន អភិ បាល រងខេត្តបានអញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ចំណេះទូទៅនិងបំពេញវិជ្ជា នៅវិទ្យាល័យព្រះបាទសុរាម្រិត ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និង គណ:មេប្រយោគផងដែរ ។

លោក សឹម ប្រឹម ប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថាៈ ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំសិក្សា២០២៤ -២០២៥នៅក្នុងខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡង ចំនួន៨ មណ្ឌល ស្មើ នឹង១៩៥បន្ទប់ បេក្ខជនដែលបានដាក់ពាក្យ មានចំនួន ៤ ៨៤៣នាក់ ក្នុងនោះស្រីចំនួន ២ ៨១៦ នាក់៕