ជនភៀសខ្លួនមីយ៉ាន់ម៉ា ១០ម៉ឺននាក់ក្នុងប្រទេសថៃ ប្រឈមភាពអត់ឃ្លាននិងវិបត្តិសុខភាព

ការកាត់បន្ថយជំនួយត្រូវបានចូលជាធរមាននៅថ្ងៃទី ៣១ខែកក្កដា ឆ្នាំ ២០២៥ បានបញ្ចប់សេវាកម្មថែទាំសុខភាពសុខភាព និងជំនួយស្បៀងអាហារសម្រាប់គ្រួសារភាគច្រើន ដោយទុកឱ្យជនភៀសខ្លួន ដែលមិនអាចធ្វើការដោយស្របច្បាប់ ឬធ្វើដំណើរទៅក្រៅជំរុំ ក្នុងស្ថានភាពអស់សង្ឃឹម។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយថា ជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ១០ ម៉ឺននាក់ដែលកំពុងរស់នៅក្នុងជំរុំនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បានបាត់បង់អាហារ និងជំនួយផ្នែកថែទាំសុខភាពភាគច្រើនរបស់ពួកគេ បន្ទាប់ពីការកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិក និងការខ្វះខាតជំនួយផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយររបស់ Human Right Watch នៅថ្ងៃទី១២ខែសីហានេះ។ ជំរុំជនភៀសខ្លួនទាំងប្រាំបួនដែលត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មានប្រជាជនជាង ១០៧,០០០ នាក់…

ថៃ កោះប្រជុំបន្ទាន់នៅខេត្តភាគខាងត្បូង និងត្រៀមកម្លាំង ដើម្បីទប់ទល់ជាមួយក្រុមបះបោរផ្តាច់ខ្លួន

តាមការចុះផ្សាយរបស់ The Nation, លោក Paisal Nusang បានពិនិត្យមើលស្ថានការណ៍លើតំបន់ព្រៃភ្នំកាលពីថ្ងៃអង្គារទី១២ខែសីហា ដើម្បីតាមដានការជួញដូរអាវុធនិងគ្រាប់រំសេវរបស់ក្រុមបះបោរពីប្រទេសជិតខាងចូលដីថៃ វាយតម្លៃផ្លូវរត់ពន្ធ ទីតាំងសម្ងាត់ និងចំណុចងាយរងគ្រោះដែលអាចត្រូវបានប្រើសម្រាប់ការជួញដូរអាវុធ។ គ្រាន់តែពិនិត្យចប់ភ្លាម មេភូមិភាគ៤រូបនេះ ស្រាប់តែកោះប្រជុំជាបន្ទាន់តែម្តងជាមួយអង្គភាពសុរិយោទ័យ និងក្រុមការងារពិសេសណារ៉ាធីវ៉ាត់ ដើម្បីត្រៀមប្រតិបត្តិការនិងកម្លាំង ក្នុងគោលបំណងទប់ស្កាត់ផ្លូវរត់ពន្ធសំខាន់ៗ ក៏ដូចជាប្រុងជើងការក្នុងករណីមានការវាយប្រហារណាមួយកើតឡើង។ សូមជម្រាបជាថ្មី អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតមានឡើងជាយូរមកហើយរវាងរដ្ឋាភិបាលថៃនិងក្រុមបះបោរផ្តាច់ខ្លួនមូស្លីម។ យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ។ រដ្ឋាភិបាលថៃ បានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរធំៗ ដូចជា Barisan Revolusi Nasional ដោយមានការជួយសម្របសម្រួលពីម៉ាឡេស៊ី។ ទោះបីជាមានការចរចាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងម្ដងម្កាលរហូតមកដល់បច្ចុប្បន្ន៕

ថៃ ព្រមានឲ្យខេត្តចំនួន៣៨ ត្រូវប្រយ័ត្នការវាយប្រហារដោយព្យុះ Podul រីឯបាងកក ក៏រងហានិភ័យ

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ក្នុងចំណោមខេត្តទាំង៣៨នោះ មានខេត្តចំនួន៤ដែលនឹងរងការវាយប្រហារខ្លាំងជាងគេគឺ Chanthaburi, Trat, Ranong និង Phang Nga។ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត បូករួមជាមួយខ្យល់កន្ត្រាក់ ជំនន់រហ័សនិងបំណាក់ដី ខណៈព្យុះទីហ្វុង Podul នឹងជះឥទ្ធិពល៦០% លើរាជធានីនៃប្រទេសថៃផងដែរ។ ចំណែកនៅតាមតំបន់សមុទ្រវិញ នាយកដ្ឋានឧតុនិយមព្យាករណ៍ថា រលកសមុទ្រអាចមានកម្ពស់រហូតដល់ទៅ២ម៉ែត្រឯណោះ ដូច្នេះហើយអ្នកនេសាទ ត្រូវព្រមានកុំចេញទូកឲ្យសោះបើអាកាសធាតុមិនស្រួល។ សូមជម្រាបថា ព្យុះ Podul នេះក៏ជះឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាដែរ ដែលវានឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ទោះបីជាយ៉ាងណាក៏ដោយ ព្យុះទី១១ក្នុងឆ្នាំ២០២៥មួយនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ តាមការប្រកាសរបស់ក្រសួង ធនធានទឹកនិងឧតុនិយម ការដែលព្យុះនេះនៅតែបន្តជះឥទ្ធិពល​មកលើកម្ពុជា ក៏ដោយសារវានៅតែបន្តមានឥទ្ធិពលលើសមុទ្រអាន់ដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី៕

Elon Musk: xAI នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន Apple ពាក់ព័ន្ធនឹងចំណាត់ថ្នាក់លើ App Store

បរទេស៖ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៥ លោក Elon Musk បានប្រកាសតាមបណ្តាញសង្គម X ថា ក្រុមហ៊ុន xAI របស់លោកនឹងចាប់ផ្ដើមនូវ «សកម្មភាពច្បាប់ភ្លាមៗ» ចំពោះក្រុមហ៊ុន Apple ដោយចោទប្រកាន់ថា Apple បានប្រព្រឹត្តិការរំលោភច្បាប់ប្រឆាំងអាជីវក Antitrust ទាក់ទងនឹងវិធីសាស្រ្តរៀបចំចំណាត់ថ្នាក់កម្មវិធី (App Store Rankings)។ Elon Musk បានអះអាងថា App Store របស់ Apple…

ប្រភេទនៃការនាំចូលទំនិញពីសហរដ្ឋអាម៉េរិកមកកម្ពុជា ដោយទទួលបានអត្រាពន្ធគយ ០%

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក ហើយនាំចូលមក​កម្ពុជា ​លើកលែងតែទំនិញដែលប្រើប្រាស់រួច។ យ៉ាងនេះក្តីក៏មានលក្ខខណ្ឌតម្រូវមួយចំនួនអ្នកនាំចូលត្រូវឈ្វេងយល់ ដើម្បី​ទទួលបានអត្រាពន្ធគយអនុគ្រោះ០% នេះ។ ​​យោងតាម​ប្រកាស​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​បានបញ្ជាក់ថា ​ទំនិញដែលទទួលបានអត្រាពន្ធគយអនុគ្រោះ ០% លុះត្រាតែជាទំនិញថ្មី ដែលមិនត្រូវបានប្រើប្រាស់រួច។ អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា ទំនិញប្រើរួច គឺសំដៅដល់ទំនិញដែលបានឆ្លងកាត់ការប្រើប្រាស់រួច ឬបានកាន់កាប់រួចដោយអ្នកប្រើប្រាស់ដែលមិនមែនជាអ្នកផលិត, អ្នកចែកចាយ, ឬអ្នកលក់បន្ត។ ​ជាក់ស្តែងការនាំចូលរថយន្ត​មកពីអាមេរិក ដែលអាចស្នើសុំអត្រាពន្ធគយ ០%បាន ត្រូវគោរពលក្ខខណ្ឌដូច​ជា៖ –…

លោកស្រី Kim Keon He អតីតស្រ្តីទី១របស់កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយ

សេអ៊ូល៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១២ ខែសីហា អតីតស្ត្រីទី១របស់កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួន បន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនលោកស្រី ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ជាការចោទប្រកាន់មួយដែលភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol រូបនេះបានច្រានចោល។   លោកស្រី Kim Keon Hee បានក្លាយជាអតីតស្រ្តីទី១តែម្នាក់គត់របស់កូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួន ខណៈស្វាមីរបស់លោកស្រី គឺលោក Yoon Suk Yeol…

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ថម្ភថវិកា ៤០លានរៀល ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក គីម រិទ្ធី បានយកម៉ូតូចំនួន ១០គ្រឿងនោះ ទៅជូនកងទ័ពជួរមុខ នៃកងពលតូចអន្តរាគមន៍លេខ៧ និងកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដោយក្នុង១កងពល ទទួលបានម៉ូតូចំនួន ៥គ្រឿង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ។   ក្នុងឪកាសដ៍ឧត្តុង្គឧត្តមនេះ លោក គីម រិទ្ធី ព្រមទាំងវីរកងទ័ពជួរមុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្ដល់ជូនភរិយាវីរកងទ័ពជួរមុខ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់សហការី និងយុវជនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ដោយសារភរិយាវីរកងទ័ពជួរមុខ លោក ឱប វ៉ាត់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺផ្លូវដង្ហើម (សួត) រួមទាំងជំងឺប្រចាំកាយផ្សេងទៀត។…

ក្រោយលត់ Kasuka យ៉ាងចាស់ដៃ ៦-០ ភ្នំពេញក្រោន ឡើងវគ្គចែកពូល ACGL 2025/26

កាលពីយប់ថ្ងៃទី១២ ខែសីហាកន្លងទៅ ជំនួបវគ្គជម្រុះបឋម(Preliminary Stage) រវាងក្រុមទាំងពីរ បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិប្រ៊ុយណេ ខណៈការប្រកួតបានធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គចែកពូល នៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ីខាងលើ។ ជាលទ្ធផលក្រុមភ្នំពេញក្រោន របស់កម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងការដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតរកបាន ៦គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ ឡុង ភារ៉ាត់ ២គ្រាប់ នៅនាទី២៧ និងនាទី៦៤, កីឡាករ Moses John Dyer រកបាន ២គ្រាប់ នៅនាទី៦៧…

អគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋ១ ខ្នងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ផ្ទ្ទះប្រជាពលរដ្ឋ១ ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុងកាលពីវេលា ម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅខាងជើងផ្សារព្រៃខ្មែរស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យនេះ ម្ចាស់ផទះមានឈ្មោះ អុល សុភា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ក្នុងពេលកើតហេតុភ្លាមរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ជួយពន្លត់អគ្គិភ័យ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លុយ…