អគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋ១ ខ្នងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ផ្ទ្ទះប្រជាពលរដ្ឋ១ ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុងកាលពីវេលា ម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅខាងជើងផ្សារព្រៃខ្មែរស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យនេះ ម្ចាស់ផទះមានឈ្មោះ អុល សុភា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

ក្នុងពេលកើតហេតុភ្លាមរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ជួយពន្លត់អគ្គិភ័យ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង បានដឹកនាំកម្លាំងចុះសង្គ្រោះ អន្តរាគមន៍បានទាន់ពេលវេលា គ្រប់គ្រងស្ថានការបានមិនអោយអគ្គីភ័យរាលដាលទៅឆេះផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ ៕