ឯកឧត្តម នេត្រ ភក្ត្រា៖ ចំនួន Like ចំនួន Share និង View មិនអាចលើសពីតម្លៃសីលធម៌ សច្ចធម៌ និងការទទួលខុសត្រូវសង្គម

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិធីករ ពិធីការិនី និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់គ្នាត្រូវចងចាំជានិច្ចថា ចំនួន Like ចំនួន Share និងចំនួន View មិនអាចក្លាយជាគោលដៅសំខាន់ លើសពីតម្លៃសីលធម៌ សច្ចធម៌ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គមឡើយ។ ឯកឧត្តមបានធ្វើការលើកឡើងបែបនេះក្នុងឱកាសបិទសិក្ខាសាលាស្តីពី “រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ” ដែលរៀបចំដោយក្រសួងព័ត៌មាននៅ ទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែឧសភា…

កងកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកសៀវភៅសុវត្ថិភាពជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណៈ នៃអធិការ ដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកសៀវភៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅភូមិធម្មយុត្តិ សង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះ បានអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមទិសដៅការងាររបស់ លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ កងកម្លាំងនគរបាលបានសហការជាមួយមន្ទីរសា ធារណៈការ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្អេរ ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក…

យុទ្ធនាការផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

ភ្នំពេញ៖ តាមរយៈកិច្ចសហការ រវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយដល់ទីតាំងសហគ្រាស និងក្រុមហ៊ុន ស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមសិប្បកម្មផលិតឥដ្ឋ-ក្បឿង និង កសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីពលកម្មកុមារ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការទប់ស្កាត់ ក៏ដូចជាការរាយការណ៍ក្នុងករណីមានការសង្ស័យថាមានការប្រើប្រាស់ពលកម្មកុមារ។ ជាមួយគ្នានេះដែរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន សហគមន៍នៃសិប្បកម្មផលិតឥដ្ឋ-ក្បឿង…

សត្វខ្ទីងដ៏កម្រមួយក្បាលវង្វេងមកសម្របខ្លួនដើររកស៊ីជាមួយហ្វូងគោស្រុកនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ រឿងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាលនៃខេត្តព្រះវិហារ បន្ទាប់ពីសត្វខ្ទីង (គោព្រៃ) ដ៏កម្រមួយក្បាល បានវង្វេងមកសម្របខ្លួន រស់នៅ និងដើររកស៊ីជាមួយហ្វូងគោស្រុករបស់ប្រជាពលរដ្ឋយ៉ាងសុខសាន្ត។ នេះបើតាមការប្រកាសពីផេករដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹង ថា៖ សត្វខ្ទីងមួយក្បាលត្រូវបានប្រទះឃើញកំពុងស្នាក់អាស្រ័យ និងដើររកស៊ីជាមួយហ្វូងគោ នៅភូមិសាស្ត្រព្រៃឡង់ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តព្រះវិហារបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការការពារ និងអភិរក្សសត្វព្រៃដ៏កម្រនេះ ឱ្យមានសុវត្ថិភាពខ្ពស់បំផុត។ សូមបញ្ជាក់ថា…

សមត្ថកិច្ចក្រុងកំពង់ឆ្នាំងបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿង ញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់

កំពង់ឆ្នាំង៖កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង១០និង៤៥នាទី កម្លាំងសមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានចុះបង្ក្រាបនៅចំនុចផ្លូវរង្វង់មូលទូក ភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ មានឈ្មោះដូចខាងក្រោម៖ ១. ស៊ុន ប៊ុនណាវី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជននេះជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ២លើកពីបទគ្រឿងញៀន។ ត្រូវបានចោទប្រកាន់ពីបទរក្សាទុក…

អាជ្ញាធរខេត្តកំពង់ចាម បញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋ នៅឃុំរអាង ស្រុកកំពង់សៀម

កំពង់ចាម៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ លោក សា ស៊ីថា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការសហការពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ រួមគ្នាដោះស្រាយសម្របសម្រួលករណីដីធ្លីប្រជាពលរដ្ឋ ស្ថិតនៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ទទួលបានជោគជ័យ ក្រោមគោលនយោបាយ “ឈ្នះ ឈ្នះ” ដោយគូរភាគីទាំងពីរបានទទួលយកតាមការសម្របសម្រួលរបស់ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។…

លោកស្រី ប៊ន សុភី ដឹកនាំកិច្ចប្រជុំស្តីពីការងារទ្រទ្រង់មូលនិធិគន្ធបុប្ពា ប្រចាំខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្តីពីការងារទ្រទ្រង់មូលនិធិគន្ធបុប្ពា ប្រចាំខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក នាយករងរដ្ឋ បាលសាលាខេត្ត តំណាងកង កម្លាំងទាំង៣ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុកទាំង៨ ផងដែរ។ ក្នុងកិច្ចប្រជុំ លោកស្រី អភិបាលរងខេត្ត បានណែនាំ និងពិភាក្សាលើការអនុវត្តការងារទ្រទ្រង់មូលនិធិគន្ធបុប្ពា រួមទាំងការពង្រឹងកិច្ចសហការ និងយន្តការអនុវត្តន៍ឱ្យបានប្រសើរឡើង…

ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក

ភ្នំពេញៈ ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជា ប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភព លោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។ របាយការណ៍ខាងលើនេះ បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា…

ករណីលិចទូកស្មាច់ម្សិលមិញនេះ ម្តាយនិងកូនប្រុស២ នាក់ នៅសមុទ្រកែប ស្លាប់ទាំងអស់

កែប៖ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិ បាលរងខេត្តកែបបានរកឃើញសពម្តាយ និងកូនប្រុស ២នាក់ បន្ទាប់ពីជួបឧបទ្ទវហេតុលិចទូកស្មាច់ ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ សាកសពត្រូវកម្លាំងរលកបក់មកជាប់ជាមួយព្រៃកោងកាង និងតាមវាលខ្សាច់ នៅចម្ងាយប្រមាណ១គ.ម ពីទីតាំងកើតហេតុ។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ក្នុងចំណោម៤នាក់ មានឪពុកម្តាយនិងកូន២នាក់ បានចេញទូកទៅរកងាវនៅទីតាំងខាងលើ អំឡុងពេល បើកទូកចេញ ក៏ជួបខ្យល់ខ្លាំងបង្កជារលកធំៗ ធ្វើអោយលិចទូកតែម្តង។…

ករណី​បាញ់​សម្លាប់​ខ្លួន​នៅជិតផ្លូវ ៦០ម៉ែត្រ​ ជនរងគ្រោះ​ជាអតីតមន្ត្រី​នគរបាល​ និង មានជំងឺបាក់ទឹកចិត្ត

ភ្នំពេញ៖ អតីតមន្ត្រីនគរបាលម្នាក់ ដែលមានជំងឺបាក់ទឹកចិត្ត និងជំងឺប្រចាំកាយ បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងស្លាប់ ក្បែរផ្លូវ៦០ម៉ែត្រ (ក្រោយផ្សាររាត្រី៦០ម៉ែត្រ) កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ហេតុការណ៍​ដ៏​សោកសៅ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ ២០២៦ ស្ថិត​នៅ​ក្បែរ​ផ្លូវ​៦០​ម៉ែត្រ (ក្រោយ​ផ្សារ​រាត្រី​៦០​ម៉ែត្រ) សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ បើតាម​ប្រភពពីសាច់ញាតិ​របស់​ជនរងគ្រោះ បាន​ឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​រូប​នេះ ធ្លាប់​បម្រើ​ការជា​មន្ត្រីនគរបាល មាន​ជំងឺ​ប្រចាំកាយ រួម​ទាំង​ជំងឺ​បាក់ទឹកចិត្ត​ផង។ មុន​ពេល​កើតហេតុ គាត់​បាន​សរសេរ​សំបុត្រ​ផ្ដាំផ្ញើ​ទុក​ឱ្យ​គ្រួសារ…