អាជ្ញាធរខេត្តកំពង់ចាម បញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋ នៅឃុំរអាង ស្រុកកំពង់សៀម

កំពង់ចាម៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ លោក សា ស៊ីថា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការសហការពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ រួមគ្នាដោះស្រាយសម្របសម្រួលករណីដីធ្លីប្រជាពលរដ្ឋ ស្ថិតនៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ទទួលបានជោគជ័យ ក្រោមគោលនយោបាយ “ឈ្នះ ឈ្នះ” ដោយគូរភាគីទាំងពីរបានទទួលយកតាមការសម្របសម្រួលរបស់ក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

លោកអភិបាលរងខេត្តបាន ឲ្យដឹងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធីសាស្ត្រដ៏ប្រសើរបំផុតក្នុងការរក្សាសាមគ្គីភាពក្នុងសហគមន៍។ លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕