កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្តីពីការងារទ្រទ្រង់មូលនិធិគន្ធបុប្ពា ប្រចាំខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក នាយករងរដ្ឋ បាលសាលាខេត្ត តំណាងកង កម្លាំងទាំង៣ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុកទាំង៨ ផងដែរ។
ក្នុងកិច្ចប្រជុំ លោកស្រី អភិបាលរងខេត្ត បានណែនាំ និងពិភាក្សាលើការអនុវត្តការងារទ្រទ្រង់មូលនិធិគន្ធបុប្ពា រួមទាំងការពង្រឹងកិច្ចសហការ និងយន្តការអនុវត្តន៍ឱ្យបានប្រសើរឡើង ដើម្បីធានាឱ្យមូលនិធិនេះអាចគាំទ្រ និងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តបានកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ការទ្រទ្រង់មូលនិធិគន្ធបុប្ពា គឺជាការងារសំខាន់មួយ ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅដែលបានគ្រោងទុក។
